លើសពេកហើយចែនេះ! តារាសម្តែងខ្មែរ តែងខ្លួនខ្លាចចាញ់តារាសម្តែងថៃ រហូតស្លៀកពាក់ស្ទើលេចប្រដាប់ភេទដាក់គេ

444

(ភ្នំពេញ)៖ អ្នកនាងស្រី​​​ម៉ុច ដែលគេ​​​​​​​​​ដាក់រហ័​​​​​​​​​​​សនាម​​​​​​​​​​​ ជីដូនកា​​​​​​​​​​​​កី បាន​​​​​​​​​​​បង្កើត​​​​​​​​​​​ឲ្យមានកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រភ្ញាក់ផ្អើល និងរិះគន់ខ្លាំងក្រោ​​​​​​​​​​យពីតារាស្រីរូប​​​​​​​​​​​នេះបង្ហាញ​​​​​​​​​​​វត្តមាននៅ​​​​​​​​​​លើឆាកមួយ​​​​​​​​​​កាលពីពេ​​​​​​​​​​លថ្មីៗនេះ ។ រិះ​​​​​​​​​​​​គន់ព្រោះ​​​​​​​​​​​​​តែតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាស្រីរូបនេះ បានស្លៀកពាក់ឈុត​​​​​​​​​​​​សិចស៊ីខ្លាំ​​​​​​​​​​ងស្ទើលេ​​​​​​​​​​ចកេរ្តិ៍ខ្មាសរហូត​​​​​​​​​​​ទស្សនិកជនជា​​​​​​​​​​ច្រើ នវាយប្រ​​​​​​​​​​​​ហារដោយ​​​​​​​​​​​​​​​​​​​​​​ពា​​​​​​​​​​​​​​​​​​​​​​​​​​ក្យសម្តីយ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដំណំ ។ អតីតតារាសម្ដែ​​​​​​​​​​​​​​​​​​​ងស្រីម៉ុច ធ្វើបាន​​​​​​​​​​លេងឈុតសម្លៀក​​​​​​​​​​​​​​​​​​​​បំពាក់សិចស៊ីមិនធម្មតាបែ​​​​​​​​​​​បប៊ីគីនីវាលគល់​​​​​​​​​​​ភ្លៅស្ទើរ​​​​​​​​​​​​​​​​​​​​​​​តែចេញតំបន់សំខាន់ទៅហើយ គ្រា ដែលនាងសម្តែ​​​​​​​​​​ងរួមគ្នាជាមួ​​​​​​​​​​​យតារា​​​​​​​​​​​​​​​​​​​​​​ថៃ Katreeya English ក្នុងកម្មវិ​​​​​​​​​​ធីរប​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់មជ្ឈមណ្ឌល​​​​​​​​​​​កែសម្ផស្ស​​​​​​​​​​​មួយកាល​​​​​​​​​​ពីរាត្រីថ្ងៃទី​​​​​​​​​២៣ខែកក្កដា​​​​​​​​​​នេះនៅស​​​​​​​ណ្ឋាគាសូហ្វីតែល ។

បើទោះបីជាការបញ្ចេញភាពសិចស៊ីបែបនេះមិនមែនជាលើកទីមួយក្តី ក៏វាបានដុតបេះដូងអ្នកលេងបណ្តាញសង្គមមួយចំនួនចេញមុខរិះគន់នាងខ្លាំងផងដែរ ។ អ្នករិះគន់ម្នាក់លើកឡើងថា វាអាចជាម៉ូតសម្លៀកបំពាក់សិចស៊ីជ្រុលបន្តិច ដែលធ្វើឲ្យមានការវាយតម្លៃមិនល្អសម្រាប់អ្នកសិល្បៈ បើទោះបីជាកម្មវិធីនោះជាកម្មវិធីឯកជនមិនមានការផ្សាយផ្ទាល់ក្តី ប៉ុន្តែវានឹងអាចធ្វើឲ្យទៅដល់ភ្នែកមហាជនព្រោះតែសម័យ ឌីជីថល បច្ចេកវិទ្យាទំនើបនោះ ។ ស្របគ្នានេះដែរតារាចម្រៀងម៉ៃ សុគន្ធ ក៏ចេញមុខរិះគន់តារាស្រីរូបនេះផងដែរ ។

ម៉ៃ សុគន្ឋ ថា មិនមែនចង់ទើសទេ តែវាហួសហេតុពេកមិនដឹងថ្លែងថាម៉េច ជ្រុលនិយមពេកហើយ ។ លោកចំអកថា ម៉ូតរបស់ស្រីម៉ចគឺជា ម៉ូតខោទឹកនោមកូនក្មេង ។ លោកបញ្ជាក់ដែរថាម្ចាស់ផ្ទះ(ស្រីម៉ុច)នាងក្តៅស្អុះពេកបានស្លៀកចឹងចង់រកមុខអ្នកច្នៃម៉ូតកប់ក្រលៀននេះណាស់លីអូនាងចង់ហែលទឹកលើឆាកនឹងហើយជាដើមហេតុ ដែលតែងតែធ្វើឲ្យមហាជនវាយតំលៃអ្នកសិល្បៈ ។

នៅមិនទាន់ស្វែងរកការបញ្ជាក់ពីអតីតតារាសម្តែងស្រីស្រីម៉ុចបាននៅឡើយទេ ប៉ុន្តែអ្នក ដែលឈឺឆ្អាល និងស្គាល់តារាស្រីរូបនេះបានលើកឡើងថា ការស្លៀកពាក់បែបនេះគឺដោយសារជាកម្មវិធីរបស់ហាងកែសម្រស់បែបលក្ខណៈឯកជន ហើយស្រីម៉ុចក៏ជាតារាស្រីតំណាងហាងនោះផងដែរ ។ មានការបន្តថានាងចូលរួមកម្មវិធីជប់លៀង បង្អួតសម្រស់ មិនមែនកម្មវិធីប្រកួតប្រឡងឈុតប្រពៃណីនោះទេ ។

ប្រភពថា ស្រីម៉ុចបានលាឈប់ពីសិល្បៈជាច្រើនឆ្នាំមកហើយរួមទាំងមានស្វាមី កូនបីនាក់រួចទៅហើដែរ ដែលកម្មវិធីនេះចង់បង្ហាញអំពីរូបសម្រស់របស់អតីតតារាសម្តែង ដែលនៅតែរក្សាបានសម្រស់ស្រស់សោភា ។ អ្នកជិតដិតតារាស្រីរូបនេះបានហៅការទើសរបស់លោក ម៉ៃ សុគន្ធ ថាជាបុគ្គលចង់បានភាពល្បីល្បាញ ហើយក៏ជាជន ដែលច្រណែនព្រើមិនត្រូវបានគេអញ្ជើញចូលរួមកម្មវិធីធំបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?