ស្ទាយ៍ថ្មី! នី រតនា គ្រាន់តែកាត់សក់ក៏ទាញចូលរឿង ជំនឿដែរ

1815

(ភ្នំពេញ)៖ តារាចម្រៀងម្ចាស់ពាន នី រតនា ក្រៅពីច្រៀងពីរោះរណ្តំចិត្តមិត្តយុវវ័យ លោកត្រូវបានមិត្តនារីៗចាត់ទុកជាបុរសសំខាន់ក្នុងបេះដូង ព្រោះតែសម្រស់របស់លោកស្រស់សង្ហា ជាហេតុមួយក្នុងអន្ទងចិត្តគណៈកម្មការ និងទស្សនិកជនឲ្យបោះឆ្នោតឲ្យផងដែរ អញ្ចឹងហើយរាល់ពេលដែលលោកធ្វើអ្វីមួយត្រូវប្រុងប្រយ័ត្ន ជាពិសេសរឿងសម្រស់តែម្តង។

ដោយឡែកកាលពីម្សិលមិញតារាចម្រៀងម្ចាស់បទ «ប្រពន្ធអូនលំបាកហើយ» នី រតនា បានទៅកាត់សក់នៅហាងទំនើបមួយកណ្តាលក្រុងភ្នំពេញ ដែលលោកតែងតែជឿជាក់លើហាងនោះ ព្រោះលោកថា «មុខរបស់ខ្ញុំរេីសម៉ូតណាស់កាត់សក់ឡើករាសី ប្ដូរStlyeថ្មីកុំអោយដដែល» ។ បើងាកទៅចាប់អារម្មណ៍រឿងជំនឿវិញតារាចម្រៀងរូបនេះ ធ្វើអ្វីក៏ដោយក៏គោរព និងជឿលើផ្លូវងងឹតផងដែរ ។