ពិតជាមិនធម្មតាមែន! តារាល្បីៗប្រើជីវិតឯកជនលក់ដូរឥវ៉ាន់តាមអនឡាញរកចំណូលបានច្រើនគួរសម!

220

(ភ្នំពេញ)៖ ខណៈដែលអាជីវកម្មលក់ដូរលើអនឡាញកំពុងតែពេញនិយមសម្រាប់យុវវ័យខ្មែរដែលចូលចិត្តតែកម្មង់ទិញតាមអនឡាញ យើងសង្កេតឃើញថាមានតារាចម្រៀងពីដួងទីមួយគឺ តារាចម្រៀង កែវ វាសនា ស្រវាមកជួយលក់គ្រឿងសំអាងតាមអនឡាជាមួយប្រពន្ធយ៉ាងមានក្តីសុខទៅវិញ ។​ ទីពីរគឺតារាចម្រៀងដែលគេស្គាល់ថាជាម្ចាស់ពាន Cambodian idol រដូវកាលទី១​ នី រតនា ទេ ព្រោះលោកតាំងមិនទាន់ភ្ជាប់ពាក្យមកម្ល៉េះលោកតែឡាយវីដេអូជួយលក់ផលិតផលអនាគតភរិយារបស់ខ្លួន ។  លុះពេលភ្ជាប់ពាក្យរួចលោកកាន់តែសម្រុកឡាយលក់ជាមួយគូដណ្តឹង រហូតអ្នកគាំទ្រលាន់មាត់ថា «ប្រញាប់មានទៅណាបង»។

ពេលនេះដូចដែលប្រិយមិត្តបានដឹងហើយថាតារាពីរដួងនេះកំពុងតែកាក់កបខ្លាំងពីការលក់តាមអនឡាញនេះហើយយើងតែងតែឃើញថាគូស្នេហ៍ទាំងពីរនេះតែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាពេលកំពុង Live លក់ផលិតផលទៀតផង ដែលធ្វើឲ្យទស្សនិកជនមួយចំនួនច្រណែននឹងពួកគេ ។