តោះស៊ែរម្នាក់មួយផង!​តើឈុត​ក្រមា​របស់​ មាន​សុនីតា VS មាស​សុខសោភា ម្នាក់​ណា​ស្អាត​ជាង?

568

(ភ្នំពេញ)៖ តារា​សម្តែង​ស្រី​មាន​រាង​តូច​ច្រឡឹង មាន សូ​នី​តា ជានិច្ចកាល​តែង​តែង​បង្ហាញ​វត្តមាន​យ៉ាង​ស្រស់បំព្រង​ជាមួយ​ឈុត​ច្នៃ​ពី​ក្រមា​ខ្មែរ ដែល​មើលទៅ​គួរឱ្យ​ចាប់ចិត្ត ហើយ​នាង​ក៏​តែងតែ​ទទួលបាន​ការលើកសរសើ​រថា​ស្រស់ស្អាត​ផងដែរ ។​ ​ដោយសារតែ​ការបង្ហាញ​ខ្លួន​របស់​នា​ង​ភាគច្រើន​ដោយ​គ្រង​ជាមួយនឹង​ឈុត​ច្នៃ​ពី​ក្រមា​ខ្មែរ​នោះ ទើបត្រូវ​បាន​មហាជន​អ្នកគាំទ្រ​ផ្តល់​រហស្សនាម រាជិនី​ក្រមា ដល់​នាង ។ ពិតណាស់​រាល់ពេល​ដែល​តារា​ស្រី មាន សូ​នី​តា បង្ហាញ​វត្តមាន​ខ្លួន​ម្តងៗ​តាមរយៈ​កម្មវិធី​ផ្លូវការ​ណាមួយ​នោះ នាង​មិនដែល​ចោល​ឡើយ នូវ​សម្លៀកបំពាក់​ច្នៃ​ពី​ក្រមា​ខ្មែរ​ស្អាតៗ ហើយ​នាង​ក៏​តែងតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​ជានិច្ច​ផងដែរ ។ ពិ​សេសជាមួយ​ឈុត​ក្រមា​ដែលមាន​ម៉ូដ​ប្លែកៗ និង ស្រស់ស្អាត​នោះ ។​

ស្រី​ស្អាត មាន សូ​នី​តា មិន​ត្រឹមតែ​ជា​តារា​សម្តែង​មួយរូប​ដែលមាន​រូប​សម្រស់​ស្រស់​សោភា បូករួម​ជាមួយ​សមត្ថ​ភាព​ដ៏​លេចធ្លោ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏ត្រូវ​បាន​មហាជន​ទទួលស្គាល់ថា​ជាតា​រា​ស្រី​ឆ្នើម​ម្នាក់​ដែល​ពូកែ​ក្នុង​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​ពី​ក្រមា​ស្អាតៗ ហើយ​តុបតែង​ខ្លួន​បាន​ស័ក្ដិសម​ពេល​គ្រង​សម្លៀកបំពាក់​នោះ​ផងដែរ ។ ជាក់ស្តែង​តាមរយៈ​ឈុត​ច្នៃ​ពី​ក្រមា​ថ្មី​មួយ​ដែល មាន សូ​នី​តា ទើបនឹង​បាន​គ្រង​ចុង​ក្រោយនេះ ឃើញថា​នាង​ទទួលបាន​ការចាប់​អរ​ម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ដោយសារ​ឈុត​នោះ​មាន​លក្ខណៈ​ស្រស់ស្អាត​ប្លែក និង ស្ថិតក្នុង​ទម្រង់​សម័យ​លាយ​បុរាណ​ទៀត​នោះ រឹតតែ​ធ្វើឱ្យ​នាង​លេចធ្លោរ ។

ថ្មីៗនេះ មាន សូនីតា ដែលកំពុងតែមានឈ្មោះល្បីល្បាញ និង ទទួលប្រជាប្រិយភាពជាខ្លាំងពីសំណាក់ មហាជនបានបង្ហោះបង្ហាញពីទីតាំងត្បាញក្រមាប្រវែង ១.០០០ ម៉ែត្រសម្រាប់បំបែកឯកទគ្គកម្មពិភព លោក ។ នាងមិនត្រឹមតែមានទេពកោសល្យខាងសិល្បៈនោះទេតែថែមទាំងបោះជំហានយ៉ាងជោគជ័យក្លាយជាថៅកែស្រីទាំងវ័យក្មេង ដែលមានហាងលក់សម្លៀកបំពាក់ច្នៃពីក្រមា មានឈ្មោះថា ផ្ទះស្រលាញ់ និងឧស្សាហ៍នាំចេញទៅក្រៅប្រទេសក្នុងពិធីតាំងពិពណ៌ផ្សេងៗទៀតផង ។ ក្រៅពី​ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​នៅក្នុង​ស្រុក​ខ្មែរ មាស សុខ​សោភា ត្រូវបាន​គេ​ចាប់អារម្មណ៍​ថា​ជា​តារាចម្រៀង​ដែលនិយម​ការតុបតែង​ខ្លួន​និង​ស្លៀកពាក់​ទាន់សម័យ​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ ។ ថ្មីៗ​នេះ មាស សុខ​សោភា បានបង្ហាញ​ខ្លួន​ជាមួយ​រ៉ូ​បកន្ទុយត្រីពណ៌​ស​មួយឈុត​ដែល​មើលទៅ​ពិតជា​ស្រស់ស្អាត​និង​ទាក់ទាញ​ជាខ្លាំង ។

​ជាមួយនឹង​ឈុត​រ៉ូ​ប​ពណ៌​ស​មួយ​នេះ​របស់ មាស សុខ​សោភា ហាក់​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ប្រិយមិត្ត​ជាច្រើន​ជាពិសេស​នារី ៗ​ដែលមាន​ការសរសើរ​ថា​មួយឈុត​របស់​តារាចម្រៀង​រូបនេះ​មើលទៅ​បញ្ចេញ​ដើមទ្រូង និង​ សាច់​ចង្កេះ​សិច​ស៊ី​បន្តិច​មែន​តែ​ស្រស់ស្អាតជាពិសេស​សក្តិ​សមរូប​រាង​ដ៏​តូចស្រ​ឡូ​ន​របស់​នាង ។ តែ​យ៉ាងណា​ចុងក្រោយ​នេះ​មានការ​លើកឡើងថា មាស សុខ​សោភា មានការ​លេងខ្លួន​សិច​ស៊ី​ហួសហេតុ​បន្តិច ។​ រហូតមកដល់​ពេលនេះ មាស សុខ​សោភា នៅតែ​ជា​តារាចម្រៀង​ដែលមាន​ទឹកដម​សម្លេង​ល្អ​នាង​អាច​ច្រៀង​បាន​ទាំង​បទ​បុរាណ និង សម័យយ៉ាង​ពីរោះ ។ ក្នុងនោះ​ក៏​មានការ​លើកឡើងថា​ទោះបី​លេងខ្លួន​សិច​ស៊ី​បន្តិច​មែន​តែ មាស សុខ​សោភា ស្លៀកពាក់​សិច​ស៊ី​ទៅតាម​ពេលវេលា​មិន​ភ្លាវ​នោះទេ ៕