មនុស្សប្រុសល្អ ជាមនុស្សប្រុសដែលមិនចេះធ្វើខុស?

403

អត្ថបទយល់ដឹង៖ មនុស្ស​ប្រុស​ល្អ​មិនមែន​មនុស្ស​​ដែល​មិនធ្លាប់​ “ធ្វើខុស​”​
តែ​ជា​មនុស្ស​​ដែល​ធ្វើ​ខុស​ហើយ​ហ៊ាន​នឹង​ “សូមទោស​”​ ។

មនុស្ស​ប្រុស​ល្អ​ មិនមែន​ជាមនុស្ស​យល់​ពី​មនុស្ស​ស្រី​គ្រប់​រឿង​ តែ​ជាមនុស្ស​ដែល​ព្រម​នឹង​ “ទទួល​ស្គាល់​”​ និង​ “ទទួល​ស្ដាប់​”​ គ្រប់​រឿង​ ។

មនុស្ស​ប្រុស​ដែល​ល្អ​នឹង​មិន​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ល្អ​គ្រប់​យ៉ាង​ តែ​គាត់​ ស្រឡាញ់​តែ​មនុស្ស​ស្រី​ម្នាក់​ ហើយ​ស្រឡាញ់​គ្រប់​យ៉ាង​ដែល​នាង​មាន​ ។

មនុស្ស​ប្រុស​ល្អ​ មិនមែន​ជាមនុស្ស​ធ្វើឲ្យ​មនុស្ស​ស្រី​ “មាន​ស្នាម​ញញឹម​”​គ្រប់​ពេលវេលា​ តែ​ជា​មនុស្ស​ដែល​នៅ​ក្បែរៗ​នាង​ គ្រប់​ពេល​ដែល​ដែល​នាង​ “មិនសប្បាយចិត្ត”​ ។

មនុស្ស​ប្រុស​ល្អ​ មិនមែន​ជាមនុស្ស​ដែល​ជាប់​ជំពាក់​នឹង​​មនុស្ស​ស្រី​ច្រើន​ តែ​ជាមនុស្ស​ដែល​មាន​ “ស្នេហ៍​ស្មោះ​”​ និង​ “រក្សា​”​ វាទុក​យ៉ាង​ល្អ​ ។

មនុស្ស​ប្រុសល្អ​ អាច​ជា​មនុស្ស​ប្រុស​ “ធម្មតា​”​ មិន​មែន​ “ព្រះអង្គម្ចាស់​”​ តែ​គាត់​នឹង​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ “ព្រះនាង​”។

មនុស្ស​ប្រុស​ល្អ​ នឹង​មិន​ចែចង់​គិត​ក្បត់ចិត្ត​ភរិយា​ មិនថា​ក្នុង​ករណី​អ្វី​ក៏​ដោយ​ មិន​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ នឹង​ស្រឡាញ់​និង​មើល​ថែ​នាង​តែ​ម្នាក់​រហូត​ស្លាប់​រៀន​ៗ​ខ្លួន​។

ប្រសិនបើ​ថ្ងៃ​នេះ​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ហើយ​ សូម​ឲ្យ​ចាប់​ដៃ​គ្នា​ឲ្យ​ណែន​ និង​ថ្នាក់ថ្នម​គ្នា​ទៅវិញ​ទៅ​មក​ ពីព្រោះ​គាត់​និង​នាង​ម្នាក់​នោះ​ អាច​ជា​សំណាង​ល្អ​លើក​ចុង​ក្រោយ​ក្នុង​ជីវិត​ ព្រោះ​ជា​មនុស្ស​ម្នាក់ដែល​ស្រឡាញ់​អ្នក​ចេញ​ពី​ចិត្ត​ពិត​ប្រាកដ​។

មិនចាំបាច់ទាល់តែធ្វើ​ខ្លួន​ឲ្យ​ល្អ​បំផុតនោះទេ​ សូម​ត្រឹម​ធ្វើ​ជាមនុស្ស​ដូចនៅ​ថ្ងៃ​ដំបូង​ដែល​យើង​បាន​ស្រឡាញ់​គ្នា​គឺល្អបំផុតហើយ។

ប្រភពពីហ្វេសប៊ុក៖ គំនិត