ពិតក៏អី Janie និងគូស្នេហ៍បណ្តូលចិត្ត នឹងមានដំណឹងល្អឆាប់ៗនេះ?

364

ប្រទេសថៃ៖ ទស្សនិកជនប្រាកដជាស្គាល់ហើយ តារាសម្តែងជួរមុខនៃប្រទេសថៃ​ Janie Tienphosuwan ដែលធ្លាប់មានអតីតស្វាមីបានវាយដុំធ្វើបាបរហូតឈានដល់ការលែងលះគ្នា។

ដូចពាក្យចាស់ពោលថា «អ្នកចាស់មិនទៅ អ្នកថ្មីមិនមក» ពេល​នេះតារាស្រីរូបនេះបានជួបនឹងស្នេហ៍ពិតរបស់នាងហើយ ទោះបីពួកគេមានអាយុខុសគ្នារហូតទៅដល់១ខ្សែក៏ដោយ ប៉ុន្តែអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នា រហូតសម្រេចចិត្តរៀបការជាមួយគ្នានាពេលឆាប់ៗខាងមុខនេះ។

គួរឲ្យដឹងផងដែរថា អាពាពិពាហ៍កូនក្រមុំវ័យ៣៦ឆ្នាំJanie Tienphosuwan និងកូនកំលោះវ័យ២៦ឆ្នាំ Mickey Allapach នឹងត្រូវរៀបចំឡើង នៅខែតុលាខាងមុខនេះ។