កញ្ញា ប៉ាច គីមមួយ លេងឈុតខោរហែកភ្លៅជាស្ទាយ៍ថ្មីស៊ីអារម្មណ៍កប់!

146

(ភ្នំពេញ)៖ កញ្ញា ប៉ាច គីមមួយ ដែលមានសាច់រលើបរលោងម៉ដ្ឋខៃនោះ បន្ថែមការចាប់អារម្មណ៍បន្ថែមទៀតដល់អ្នកគាំទ្រនាង តាមរយៈការលេងខ្លួនកាន់តែប្លែកជាងមុននោះ គឺស្លៀកឈុតពណ៌ទឹកក្រូច ហើយខោនាងមានចោះរហែកៗ តាំងពីគល់ភ្លៅដល់ជើង ដែលធ្វើឱ្យលេចចេញសាច់ដូចបណ្តូលចេកនោះ នាំឱ្យប្រុសៗកាន់តែគ្រឺតក្នាញ់ស្រីស្អាតថែមទៀត។

អ្នកចម្រៀងច្រៀងបានទាំងបទខ្មែរ, ចិន និងអង់គ្លេសនេះ មានក្បាច់រាំកាន់តែសាហាវជាងមុនផងដែរ តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីប្រគំតន្ត្រី “Carabao Spark Concert 2018” នៅថ្ងៃអាទិត្យ ទី១២ ខែសីហា នោះ តាមរយៈការលើកយកបទថ្មីៗ ៤បទ មកបង្ហើរសំនៀង ដូចជាបទ “ចង់កាត់ភ្លៀងជាមួយបង”, “ពូដាក់ឱ្យអែម”, “Dope Girl” និងបទ “Fack” ហើយមានអ្នកគាំទ្រទៅហែហមស្រីស្អាតតូចច្រឡឹងរូបនេះដល់ឆាកតន្ត្រីផងដែរ។

ប៉ាច គីមមួយ បានឱ្យដឹងថា នេះជាលើកទី២ សម្រាប់នាងដែលបានឡើងច្រៀងលើឆាកតន្ត្រី “Carabao Spark Concert 2018” ហើយនាងរីករាយ ព្រោះមាន Fan មកគាំទ្រដល់បន្ទប់ផ្លាស់សម្លៀកបំពាក់។ស្រីស្រស់រូបនេះបន្ថែមថា សម្រាប់អាជីពចម្រៀងនាងនៅរដូវស្សានេះ នៅតែមានភាពរវល់ហូរហែរដែរ តាមរយៈការច្រៀងកម្មវិធីផ្សេង ហើយនាងគ្មានគម្រោងចេញទៅច្រៀងនៅបរទេសឡើយ ព្រោះថា គេហៅចំតែពេលនាងជាប់ការងារនៅក្នុងស្រុកដែរ។