មកដឹងពីមូល​ហេតុ​ដែល​នាំឲ្យ ​​ភ្នែក​របស់យើងស្រវាំងឬម៉្ញូប

223

(សុខភាព)៖ ប្រសិនបើភ្នែកមិនបានស្ថិត នៅក្នុងទ្រង់ទ្រាយ ឬមិនអាចផ្តោតឲ្យបានត្រឹមត្រូវនោះទេ អ្នកមិនអាចបង្កើតរូបភាពច្បាស់ នៅលើរេទីនបានទេដែលជាស្រទាប់ជាលិកា នៅផ្នែកខាងក្រោយភ្នែក ដែលមានអារម្មណ៍រំញោចទៅនឹងពន្លឺ និងបញ្ជូនសញ្ញាទៅឲ្យខួរក្បាល អំពីអ្វីដែលអ្នកបានមើលឃើញ។

នៅក្នុងករណីនេះ អ្នកត្រូតែពាក់វែនតា ដើម្បីកែតម្រូវពីការមើលរបស់អ្នក។ ចំពោះមនុស្សដែលមានភ្នែកម៉្ញូប មើលឃើញជិតវត្ថុដែលនៅឆ្ងាយមើលទៅហាក់ដូចជាព្រិល ដោយសាររូបភាពនោះកើតឡើងនៅចំពីមុខរេទីន។មួយវិញទៀត មនុស្សភ្នែកម៉្ញូបជិត អាចមើលឃើញវត្ថុដែលនៅក្បែរនោះ បានយ៉ាងច្បាស់។ ចំពោះអ្នកដែលម៉្ញូបឆ្ងាយវិញ រូបភាពនោះស្ថិតនៅក្រោយរេទីន ដូច្នេះហាក់បីដូចជាស្រអាប់
ខណៈដែលកែវភ្នែកព្យាយាមផ្តោត ទៅលើវត្ថុដែលនៅក្បែរនោះ។ នៅពេលដែលមនុស្សយើងកាន់តែចាស់ កែវភ្នែករបស់យើងកាន់តែពិបាក
និងមិនអាចផ្លាស់ប្តូទ្រង់ទ្រាយ បាននៅក្នុងការផ្តោតឲ្យកាន់តែជិតឡើង៕