តារារះថ្មី ស្លៀកឈុតហែលទឹកស៊ិចស៊ីឡើងកប់ សីុអារម្មណ៍ខ្លាំង!

321

(ភ្នំពេញ)៖ តារាដែលទើបតែនឹងរះថ្មីបានបង្អួតសម្រស់របស់ខ្លួនក្នុងឈុតសិុចសីុបែបសីុអារម្មណ៍ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នឹងអ្នកខ្លះសរសើរមិនដាច់ពីមាត់ថានាងមានរាងស្អាត ។​ ប៉ុន្តែក្នុងនោះក៏មានអ្នករិះគន់ផងដែលថាតារាថ្មីទើបតែរះបែបនេះមិនគួរណាហ៊ានបញ្ចេញភាពសិុចសីុពេកនោះទេ ព្រោះអាចនឹងក្រសួងធ្វើការផ្អាកការសម្តែងដូចអ្នកនាង​ ដេននី ក្វាន់ ។

ប៉ុន្តែរំពេចពីក្រសួងបង្ហាញពីច្បាប់ក្តៅចំពោះតារា បង្ហាញកាយវិកាក្នុងរូបភាពណាក៏ដោយដែលថា ជាកាយវិកាធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ជាតិនោះ ក៏លេចឡើងនូវវត្តមានថ្មីសន្តាងពីតារារៈថ្មី នាង អាវី កាច់ស្ទាយថតរូបបង្អួ​តស​ម្ផ​ស្សល្វែងលើ បិតបាំងតែចំណុចកេរ្តិ៍បន្តិចប៉ុណ្ណោះ។រូបភាព តារារះថ្មី ឈ្មោះ កញ្ញា អាវី បង្អួតសម្ផស្សល្វែងលើនេះ ក៏​ត្រូវបានមជ្ឈដ្ឋានជាច្រើន ក្រៅពីពោលជញ្ជក់មាត់ហ៊ានបង្អួតសម្ផស្សទាក់ភ្នែកមហាជននោះ ក៏ពោលផងដែរថា «នាងតារារះថ្មីម្នាក់នេះ ឈ្មោះ អាវី ផ្គើននិងសេចក្តីពង្រាងច្បាប់របស់ក្រសួងពេកទេដឹង ច្បាប់ដាក់ពិន័យតារាធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ជាតិ»។