សុគន្ធ និសា ត្អូញត្អែរពាក្យក្នុងចិត្តទៀតហើយដោយនាងបានសរសេរថា…

137

(ភ្នំពេញ)៖ សុគន្ធ និសា តារាស្រី ដែលអ្នកគាំទ្រអាចដឹងថា ជាតារាដែលមានភាពស្រគត់ស្រគំ សម្លែងផ្អែម មានរឿងខ្វល់ខ្វាយក្នុងចិត្តច្រើន ព្រោះនាមួយរយៈពេលចុងក្រោយនេះ តែងតែឃើញតារារូបនេះបង្ហោះពាក្យពេចន៍ក្នុងន័យអប់រំជារឿយលើបណ្ដាញសង្គម។ យ៉ាងណាមិញនាខណៈនេះ នៅលើគណនីផ្ទាល់ខ្លួនរបស់តារារូបនេះ ក៏បានបង្ហាញសាររៀបរាប់មិនខុសពីរាល់ដងដែរស្របពេលដែលនាងបានសរសេរថា៖

«យើងអាចខ្វល់ពីអ្នកដទៃបានដោយមិនគិតពីខ្លួនឯង តែយើងមិនអាចឃាត់នរណាម្នាក់មិនឱ្យគិតពីខ្លួនគេដូចយើងបានទេ គេក៏អាចចេញពីយើងដោយហេតុផលដើម្បីជីវិតគេ គឺត្រឹមត្រូវ ហើយចុងក្រោយអ្នកដែលខុសគឺយើងខ្លួនឯង ដែលមិនបានគិតពីខ្លួនឯង»។

តាមរយៈសារខាងលើនេះទំនងជានាងកំពុងជួបបញ្ហាផ្ទាល់ខ្លួន ជាមួយនឹងគ្រួសារក៏អាចថាបាន។គួរបញ្ជាក់ផងដែរថាតារាចម្រៀងរូបនេះទើបតែសាងគ្រួសារថ្មីថ្មោងជាមួយស្វាមីដែលជាអ្នកជំនួញ។