ត្រឹម​៦​ថ្ងៃ​ប៉ុណ្ណោះ ចម្រៀង​​សាច់​រឿង​បញ្ចូល​គ្នា ៣បទ របស់ សុខពិសី និង​ ឆាយ វីរៈយុទ្ធ ឡើងកប់ហ្មង!

138

ភ្នំពេញ)៖ ខណៈដែលបទចម្រៀង របស់ផលិតកម្មសាន់ដេ ដែលបានចងក្រងជាសាច់រឿងរួមបញ្ចូលគ្នា ៣បទ របស់តារាចម្រៀង កញ្ញា សុខ ពិសី និងលោក ឆាយ វីរៈយុទ្ធ កំពុងតែផ្ទុះខ្លាំងនៅក្នុងបណ្ដាញសង្គមទាំង នៅលើហ្វេសប៊ុក និងនៅលើ You Tube ខណៈបទចម្រៀង៣បទនេះ ទើបតែបង្ហោះចូលក្នុងបណ្ដាញសង្គម ត្រឹមរយៈពេល៦ថ្ងៃ ប៉ុណ្ណោះ មានអ្នកចូលទស្សនា រហូតដល់ជាង ១លាន៣សែនដង។

ជាកាពិតណាស់ MV បទចម្រៀងនៃខ្សែសាច់រឿងខ្លី ដែលបានរួមបញ្ចូលគ្នា៣បទ របស់កំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ និងកញ្ញា សុខ ពិសី គឺមានដូចជា បទ «ស្រឡាញ់អូនមួយពេល ស្រឡាញ់គេមួយជីវិត, ហេតុអ្វីយកអូនលេងសើច» និងបទ «នឹកតែមិនអាចជួប» កំពុងតែកក្រើកយ៉ាងខ្លាំង ជាពិសេសទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ប្រិយមិត្តទស្សនិកជន ដោយបទនេះ ទទួលបានអ្នកចូលទស្សនា នៅលើ You Tube ចំនួន ១លាន៣សែនដង និងនៅលើហ្វេសប៊ុក ទទួលបានអ្នកចូលទស្សនាជាង ១លានដងដូចគ្នា។

គួរបញ្ជាក់ថា ក្រោយពេលដែលផលិតកម្មសាន់ដេ បានបញ្ចេញផ្សព្វផ្សាយ បទចម្រៀងដែលជាសាច់រឿង៣បទបញ្ចូលគ្នានេះ នៅលើបណ្តាញសង្គម ភ្លាមៗនោះ គឺទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់យុវវ័យ និងមហាជន។ មិនតែប៉ុណ្ណោះ ក៏មានការបន្តចែករំលែកយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕