តិចអត់ដឹងចុះ! ទឹកអំពៅ មានប្រយោជន៍ ៣ ធំៗដល់សុខភាព

1802

ទឹកអំពៅងាយរក ងាយទិញ តំលៃធូរថ្លៃ និងអាចទទួលទានរាល់ពេលបាន។  ក្រៅពីនេះទឹកអំពៅ ក៏ត្រូវបានគេចាត់ទុកជាឱសថធម្មជាតិជំនួយដល់សុខភាពរាងកាយយើងទៀតផង។

ដូច្នេះខាងក្រោមនេះ ជាអត្ថប្រយោជន៍សុខភាពទាំង៤យ៉ាង ទទួលបានពីការពិសាទឹកអំពៅជាប្រចាំ៖ 

១. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ទឹកអំពៅ ជាប្រភពនៃសារធាតុសរសៃយ៉ាងសំបូរបែប ដែលប្រព័ន្ធរំលាយអាហារយើងត្រូវការជាចាំបាច់ ក្នុងការជួយសម្រួលដល់ការរំលាយអាហារ ការស្រូបយកនូវសារធាតុចិញ្ចឹម ការដឹកនាំកាកសំណល់បញ្ចេញចោល និងជាពិសេសជាថ្នាំធម្មជាតិបំបាត់អាការទល់លាមកទៀតផង។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ដោយសារភាពសំបូរបែបនៃវីតាមីនC និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីនេះហើយ ធ្វើឲ្យការពិសាទឹកអំពៅដែលជាភេសជ្ជៈធម្មជាតិជាប្រចាំ ជំរុញដល់ប្រព័ន្ធការពាររាងកាយយើង។

កត្តានេះធ្វើឲ្យខ្លួនប្រាណយើងមានភាពស៊ាំជាងមុន ហើយហានិភ័យនៃការបង្កនូវជំងឺមួយចំនួនមានភាគរយទាបដូចជា ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធដង្ហើម ជាដើម។ ជាពិសេសការពិសាទឹកអំពៅក៏បានចូលរួមចំណែកក្នុងការប្រឆាំងនឹងការវិវឌ្ឍន៍នៃជំងឺមហារីកទៀតផងដូចជា ជំងឺមហារីកក្រពេញប្រូស្តាត ពោះវៀនធំ និងសុដន់ជាដើម។

៣. ជំនួយដល់សុខភាពស្បែក អ្នកដឹងទេថាទឹកអំពៅ ក៏ជាថ្នាំធម្មជាតិ ជំនួយដល់សុខភាពស្បែកឲ្យកាន់តែក្មេងជាងវ័យ ដោយអាចកាត់បន្ថយនូវស្នាមជ្រីវជ្រួញនិងធ្វើឲ្យស្បែកម៉ត់រលោង។ នេះក៏ដោយសារសារធាតុអាស៊ីតពិសេសម៉្យាងក្នុងទឹកអំពៅ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនិងទប់ទល់ជាមួយឥទ្ធិពលរបស់រ៉ាឌីកាល់សេរី ដោយការពារទ្រង់ទ្រាយរចនាសម្ព័ន្ធរបស់កោសិកាស្បែក និងជាពិសេសប្រឆាំងជាតិពុល និង មេរោគដែលមាននៅតាមកោសិកាស្បែក។