មិនសរសើរមិនបានកញ្ញា សុខ ពិសី ចុះពីលើឆាកស្ទើរមិនទាន់ នាងរត់ទៅជួយ… (មានវីដេអូ)

555

(ភ្នំពេញ)៖ កញ្ញា សុខ​ ពិសី ដែលជាតារាកំពូលក្នុងទ្រនំសាន់ដេជិត ១ទសវត្សរ៍ សុខ ពិសី កាន់តែឈានជើងអភិវឌ្ឍន៍ខ្លួនបន្តិចម្តងៗដែលអ្នកជំនាញសិល្បៈថា៖ «នាងគ្មានថ្ងៃថយក្រោយឡើយ» ហើយទន្ទឹមនឹងសន្ទុះការងារកំពុងខ្លាំងក្លានាងក៏ងាកទៅស្រវាការងារមនុស្សធម៌ជួយដល់ស្ត្រី និងកុមារដែលកំពុងជួបការលំបាកដែលគ្មានពេលចុះចែកផ្ទាល់នោះទេ។

តារារូបនេះបានបន្ថែមថាមានតែបង្វែរថវិកាមួយចំនួនដែលនាងរកបានពីការច្រៀង និងគៀងគរពីសំណាក់សម្បុរសជនឲ្យមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ផ្គត់ផ្គង់សេវាព្យាបាលវិញដែលជាអ្វីដែលនាងអាចធ្វើបាន ។ ពោរពេញដោយទឹកមុខញញឹមពេញចិត្តនឹងការជួយសង្រ្គោះកុមារតារាចម្រៀងអតីតដៃគូ ខេមរៈ សិរីមន្ត, សុខ ពិសី បានបង្ហាញការជួយទៅមន្ទីរពេទ្យគន្ធបុប្ផា ។

កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ថា «ធ្វើតាមសន្យាហើយចា៎ ច្រៀង​លើឆាកមិញ បងប្អូនបានយកថវិកាមកឲ្យនាងខ្ញុំ គ្រាន់តែច្រៀងចប់ភ្លាមនាងខ្ញុំ បានយកថវិកា​មក​ជូន​មន្ទីរពេទ្យគន្ធបុប្ផាភ្លាម ទោះថវិកានេះ មិនច្រើនក្ដីតែជាទឹកចិត្តបងប្អូន ដែលចូលរួម មានក្តីសុខណាស់ ពេលបានចូលរូមចំណែក ការងារមនុស្សធម៍»។

ធ្វើតាមសន្យាហើយចា ច្រៀងលើឆាកមិញបងប្អូនបានយកថវិកាមកអោយនាងខ្ញុំ 😍គ្រាន់តែច្រៀងចប់ភ្លាមនាងខ្ញុុំបានយកថវិកាមកជូនមន្ទីរពេទ្យគន្ធបុប្ផាភ្លាម😊ទោះថវិកានេះមិនច្រើនក្ដីតែជាទឹកចិត្តបងប្អូនដែលចូលរួម😁មានក្តីសុខណាស់ពេលបានចូលរូមចំណែកការងារមនុស្សធម៏😊

Gepostet von Sok Pisey Official am Donnerstag, 30. August 2018