អ្នកដែល ​ចូល​ចិត្ត​គេង​ច្រើន! គួរតែអានអត្តបទនេះ វាពិតជាមិនល្អនោះទេសម្រាប់សុខភាព

348

(សុខភាព)៖ ការគេងបានគ្រប់គ្រាន់ គឺជារឿងសំខាន់ណាស់សម្រាប់សុខភាព ប៉ុន្តែបើសិនជាគេងច្រើនពេក វាអាចក្លាយទៅជាអាក្រក់ ចំពោះសុខភាពវិញបាន។ ការគេងច្រើនជាង ១០ម៉ោងក្នុងមួយថ្ងៃ អាចផ្តល់ផលវិបាកច្រើន ដល់សុខភាពណាស់។ ខាងក្រោមនេះ បង្ហាញអំពីបញ្ហាមួយចំនួន ដែលអ្នកអាចនឹងប្រឈម បើសិនជាគេងច្រើនពេក លើសពីតម្រូវការ៖

• ជំងឺបេះដូងសរសៃឈាម

ការសិក្សាមួយដែលចុះផ្សាយ ក្នុងសារព័ត៌មាន American Academy of Sleep Medicine បានបញ្ជាក់ថា ការគេងច្រើនពេកធ្វើឲ្យប្រឈមខ្លាំង នឹងជំងឺរ៉ាំរ៉ៃជាពិសេសជំងឺបេះដូងសរសៃឈាម តែម្តង។ តាមការសិក្សានេះដែរ ស្ត្រីដែលគេងប្រហែល ៩ ទៅ១១ម៉ោង គឺប្រឈមនឹងការកើតជំងឺបេះដូង រហូតដល់៣៨ភាគរយឯណោះ។

• ធាត់ជ្រុលការគេងច្រើនពេក អាចមានន័យថា ជាការហាត់ប្រាណបានតិច ហើយក៏ធ្វើឲ្យទម្ងន់រាងកាយកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ កាលណាអ្នកគេងកាន់តែច្រើន អ្នកពិតជាមិនសូវធ្វើការងាររាងកាយ ដើម្បីរំលាយជាតិខ្លាញ់ក្នុងខ្លួនឡើយ។

• ឈឺខ្នង នៅពេលអ្នកគេងច្រើនម៉ោងពេក សម្ពាធក្នុងឆ្អឹងកងខ្នងអាចនឹងកើនឡើយ។ ហេតុដូច្នេះហើយ ក្រោយពីភ្ញាក់ពីគេងរយៈពេលច្រើនម៉ោងមក អ្នកប្រហែលជាមានអារម្មណ៍ថា ឆ្អឹងខ្នងដូចជាគាំងជាមិនខាន។ ក្រៅពីនេះ បើសិនជាអ្នកកំពុងតែមានអាការៈ ឈឺខ្នងរ៉ាំរ៉ៃរួចហើយ អាការៈនេះអាចនឹងកាន់តែធ្ងន់ធ្ងរថែមទៀត។

• ជំងឺទឹកនោមផ្អែម ការគេងច្រើន ក៏អាចបណ្តាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ បានដែរ។ ការសិក្សាមួយដែលចុះផ្សាយ ក្នុងសារព័ត៌មាន PLoS One បានបង្ហាញថា អ្នកដែលគេងច្រើនជ្រុលញឹកញាប់ (លើសពី៩ម៉ោង) ប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមជាងអ្នក ដែលគេងគ្រប់គ្រាន់ធម្មតា។

• កើតជំងឺបាក់ទឹកចិត្ត ការសិក្សាបានបង្ហាញថា ការគេងច្រើនជ្រុលមានទំនាក់ទំនងនឹង ការបាក់ទឹកចិត្ត។ ដូច្នេះអ្វីដែលគួរធ្វើគឺកាត់បន្ថយការគេង ដើម្បីឲ្យមានអារម្មណ៍ល្អឡើងវិញ៕