បទថ្មីរបស់រ៉ាប៊ី​ «លុយ លុយ លុយ» ​អាច​ធ្វើឲ្យ​ប្រុសៗ ​ឡើង​កម្ដៅ​ខ្លួន​បាន(មានវីដេអូ)

192

(ភ្នំពេញ)៖ តារាចម្រៀងស្រីរាងតូចច្រឡឹង កញ្ញា រ៉ាប៊ី បានបញ្ចេញនូវ បទថ្មីៗជាមួយនឹងក្បាច់រាំ យ៉ាងឡូយញាក់សាច់តែម្ដង ពោលគឺមិនចាញ់បទមាន់ស្រែប៉ុន្មានឡើយ។ យ៉ាងណាមិញ កាលពីថ្មីៗនេះ កញ្ញា រ៉ា ប៊ី បានធ្វើឲ្យប្រិយមិត្តទស្សនិកជន អ្នកគាំទ្រ ភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៍សារជាថ្មី ដោយស្រីស្រស់រូបនេះ បានបញ្ចេញក្បាច់រាំថ្មី ក្នុងបទ «លុយ លុយ លុយ» នេះម្ដងទៀតហើយ ដែលជាវីដេអូមិនទាន់ផ្លូវការដដែល តែក្បាច់រាំលើកនេះ ពិតជាធ្វើឲ្យទស្សនិកជន ប្លែកភ្នែក ជាមួយនឹងក្បាច់រាំ យ៉ាងស៊ីអារម្មណ៍ ជាពិសេសបើប្រុសៗបានទស្សនា ក្បាច់រាំរបស់ រ៉ាប៊ី ហើយ អាចឡើងកម្ដៅខ្លួន ជាមិនខាន។

ជាការពិតណាស់ ក្រោយបានទស្សនា នូវវីដេអូក្បាច់រាំ មិនទាន់ផ្លូវការ របស់ស្រីស្រស់ រ៉ាប៊ី នេះរួច អ្នកគាំទ្រជាច្រើន បានលើកឡើងថា ពិតជាចង់មើល MV បទថ្មីរបស់នាងថា មានភាពប្លែក និងផ្ទុះខ្លាំខុសពីបទ «មាន់ស្រែ»

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!