ទម្លាប់​ល្អៗ​ទាំង​នេះ​ អាចជួយ​ឲ្យខួរក្បាល់របស់អ្នកមានការចង់ចាំបានល្អ!

176

(សុខភាព)៖ ការដែលមានការចងចាំល្អ អាចជំរុញដល់ជីវិតរស់នៅ កាន់តែប្រសើរជាពិសេសវា នឹងបង្កើន ដល់ជំនាញមុខងារដែលធ្វើសព្វថ្ងៃផង និងប្រាក់ចំណូលផង។ ដូច្នេះខ្ញុំសូមណែនាំនូវទម្លាប់ងាយៗ មួយចំនួន ដើម្បីសម្រួលដល់ការចងចាំរបស់អ្នក ជាពិសេសបង្កើនភាពឆ្លាតវៃ និងបង្ការបញ្ហា ផ្លូវចិត្ត បានទៀតផង។

រត់រាល់ថ្ងៃ៖ ខណៈដែលការរត់រាល់ថ្ងៃ មានអត្ថប្រយោជន៍ ចំពោះសុខភាពច្រើនវាក៏អាចជំរុញដល់ការចងចាំ និងការសិក្សាបាន។ ដូច្នេះចូរកំណត់គោលដៅមួយ ដោយធ្វើយ៉ាងណារត់ឲ្យបាន៣០នាទីជា រៀងរាល់ថ្ងៃ ដើម្បីជំរុញដល់អត្ថប្រយោជន៍ផ្លូវចិត្ត។ ក្រៅពីនេះអ្នកក៏អាចយកបទចម្រៀងដែល ចូលចិត្តស្តាប់បណ្តើរ ដើម្បីបង្កើនអារម្មណ៍នៃការរត់ផង។

ចូរញ៉ាំម្ទេសក្រហមខ្លះ៖ ម្ទេសក្រហមៗមានសារធាតុ Apigenin ហើយអាចជួយបង្កើនការចងចាំនិង ប្រឆាំងជំងឺភ្លេចភ្លាំងពេល ចាស់ជរាបានទៀតផង។ បន្លែពណ៌បៃតង៖ ដោយយោងទៅតាម អ្នកស្រាវជ្រាវជនជាតិអាមេរិក បានរកឃើញថា ការបញ្ចូលស្ពៃស្ពីណាច ឬត្រកួន ទៅក្នុងរបបអាហារអាចជួយសម្រួលដល់ សមត្ថភាព នៃភាពឆ្លាតវ៉ៃ និងផ្លូវចិត្តបាន។ តាមរយៈការ ញ៉ាំបន្លែពណ៌បៃតងបែបនេះ ក៏អាចបង្ការជំងឺភ្លេចភ្លាំងបានដែរ។ គេងឲ្យបាន៨ម៉ោងជាទៀងទាត់៖ អ្នកវិទ្យាសាស្ត្រខាងសរសៃប្រសាទមកពីមន្ទីរពេទ្យ Brigham and Women’s Hospital និយាយថាការ គេងដ៏ល្អមួយអាចជួយពង្រឹង ដល់ការចងចាំជាច្រើនប្រភេទខុសៗគ្នា៕