សម្រស់ក៏ស្អាត សម្លេងក៏ពិរោះទៀត! អ៊ុំឆេង យុត្តិកា បកស្រាយបទ«មាននឹកអូនទេ» បានយ៉ាងពិរោះ ធ្វើឲ្យគ្រូបង្វឹកទាំង៣ពេញចិត្តខ្លាំង!(មានវីដេអូ)

185

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែនមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេហើយថែមទាំងច្រៀងពិរោះទៀតអ្នកណាមិនលង់ ។ ពេលនេះ កម្មពិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ បានឈានមកដល់វគ្គ Blind Audition សប្តាហ៍ទី៥ ហើយ។ ដែលក្នុងនោះបេក្ខជនម្នាក់ៗបានខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួនដើម្បីទាក់ទាញគណកម្មាធិការទាំងឲ្យចុចប៊ូតុងយករូបខ្លួនឈានទៅវគ្គបន្ត ។

ជាក់ស្តែងកាលពីយប់មិញនេះ បេក្ខភាពកុមារី៖ អ៊ុំឆេង យុត្តិការ អាយុ៖ 14 ឆ្នាំមកពីខេត្ត រតនៈគីរី បានបកស្រាយបទច្រៀងមានចំណងជើងថា៖«មាននឹកអូនទេ» ដោយច្រៀងបានយ៉ាងពីរោះខ្លាំងមិនចាញ់មនុស្សធំប៉ុន្មាននោះទេ មិនត្រឹមតែប៉ុណ្ណោះ សម្លេងរបស់នាងក៏បានទាក់ចិត្តCoach ទាំង៣ឲ្យចុចប៊ូតុង ជ្រើសយកនាងគ្រប់គ្នាតែម្តង។

ហើយអ្វីកាន់តែពិសេសថែមទៀតផងដែរនោះ រូបសម្រស់របស់នាងក៏ត្រូវបានមហាជនកើតសរសើរផងដែរថា ពិតជាស្រស់ស្អាត ហើយច្រៀងបានពិរោះទៀត។តោះចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ។

អ៊ុំឆេង យុត្តិការ – មាននឹកអូនទេ (Blind Audition Week 5 | The Voice Kids Cambodia Season 2)

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 វគ្គ The Blind Audition សប្ដាហ៍ទី 05 កុមារី៖ អ៊ុំឆេង យុត្តិការ អាយុ៖ 14 ឆ្នាំ មកពីខេត្ត រតនៈគីរីច្រៀងបទ៖ មាននឹកអូនទេhttps://youtu.be/JVnqlX7caYkfacebook.com/thevoicekidscambodiaYoutube.com/thevoicekidscambodia

Gepostet von The Voice Kids Cambodia am Samstag, 15. September 2018