មនុស្សជាវិស្វករនៃអនាគតរបស់ខ្លួនឯង!

463

តើអ្នកចង់ឲ្យខ្លួនអ្នកក្លាយទៅជាអ្វីនៅថ្ងៃអនាគត? មនុស្សគ្រប់រូបគឺជាវិស្វករនៃអនាគតរបស់ពួកគេ ។ ប៉ុន្តែក្នុងនោះក៏មានមនុស្សមួយចំនួនតែងតែប្រាថ្នាចង់បានកន្សែងបក់កន្សែងបោយយកមកបក់ឲ្យវាកើតជាមាសពេជ្រ លុយកាក់ទុកសម្រាប់ខ្លួនដោយមិនមែនការខិតខំប្រឹងប្រែងអ្វីទាំងអស់ ​។

តែបើយើងគិតឲ្យមែនទែនទៅកន្សែងបក់កន្សែងបោយគឺវាបានស្ថិតនៅក្នងចិត្តនឹងនៅក្នុងខ្លួនយើងម្នាក់ៗរួចទៅហើយគ្រាន់តែយើងមិនចេះប្រើប្រាស់វាតែប៉ុណ្ណោះ ។ ដូច្នេះហើយបន្ទាប់ពីអ្នកបានអានអត្តបទនេះហើយសូមប្រើការគិតហើយប្រើជីវិតរបស់អ្នកឲ្យមានប្រយោជន៍បំផុត ។ បើអ្នកចង់ក្លាយទៅជាអ្វីសូមខំប្រឹងឲ្យអស់ពីសមត្ថភាពរបស់អ្នកកុំចុះចាញ់ ដួលងើបៗវាជារឿងធម្មតា បើអ្នកដួលហើយមិនព្យាយាមងើបនោះអ្នកនឹងនៅតែមួយកន្លែងនឹងឯង ។