ហេតុផលអ្វីបានជា កែវ វាសនា ត្រលប់ចូលសាន់ដេវិញ ព្រមទាំងចាប់ដៃគូជាមួយ សុខ ពិសី (វីដេអូ)

731

(ភ្នំពេញ)៖ ​​តារាចម្រៀង កែវ វាសនា ស្រាប់តែ​វិល​ត្រលប់មក​ជ្រកកោន​នៅ​ទ្រនំ​ចាស់​វិញ​គឺ ផលិតកម្ម​សាន់​ដេ ។​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​បន្ទាប់ពី​ផលិតកម្ម​សាន់​ដេ បាន​បង្ហោះ​បទ​ចម្រៀង​របស់​តារាចម្រៀង កែវ វាសនា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ខ្លួន ដែល​បទ​ចម្រៀង​ថ្មី​នោះ​មាន​ចំណងជើង​ថា «​នឹក​មនុស្ស​ម្នាក់​ដែល​មិនបាន​ស្រឡាញ់​ខ្ញុំ​» ។ ហើយ​អ្វី​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​មួយវិញទៀត ការវិល​ត្រឡប់មក​ទ្រនំ​ចាស់​លើក​នេះ តារាចម្រៀង កែវ វាសនា ថែមទាំង​ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង សុខ ពិសី ក្នុងការ​សម្ដែង MV លើកដំបូង​របស់ខ្លួន​ទៀត ។​

មហាជន ជាពិសេស​អ្នកគាំទ្រ​តារាចម្រៀង​កូន​ពីរ កែវ វាសនា ជាច្រើន បានបង្ហាញ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​រូបគេ​ចាក​ចេញពី​ផលិតកម្ម​ថោ​នដោយស្ងៀមស្ងាត់ ហើយវិល​ត្រលប់មក​ជ្រក​ក្រោម​ទ្រនំ​ចាស់​វិញ ។ មាន​អ្នកខ្លះ​លើកឡើងថា តើ​ទ្រនំ​សាន់​ដេ​មាន​អ្វី​កក់ក្ដៅ ទើប​តារា​ប្រុស​រូបនេះ ទៅហើយ​មកវិញ​ដូច្នេះ ?

គួររំលឹកផងដែលថាលោក កែវ​ វាសនា បានរៀបការជាមួយនឹងកូនស្រីអ្នកមានម្នាក់រីឯសម្រស់របស់ភរិយារបស់លោកវិញពិតជាស្រស់ស្អាតណាស់ មកទល់នឹងពេលនេះលោក កែវ​ វាសនា មានកូនពីរ ហើយកូនៗរបស់លោកមើលទៅមុខ Cute ពិតជាគួរឲ្យស្រលាញ់ទៀតផង ។

នឹកមនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្ញុំ / ច្រៀងដោយ ៖ កែវ វាសនា

Wow រីករាយនិងការត្រឡប់មកវិញលោក កែវវាសនា ជាមួយម្ចាស់ បទ: ខ្លាចគេឈឺតែមិនខ្លាចបងទឹកភ្នែក ប៉ះគ្នា ជាមួយម្ចាស់ បទ:បែកបងដេីម្បីថែគេ ពួកគាត់បានត្រឡប់មកវិញសារជាថ្មីម្តងទៀត ធ្វេីឲ្យកក្រេីកម្តងទៀត ឆក់យកបេះដូងអ្នកគាំទ្រម្តងទៀត ដោយពួកគាត់ទាំងពីរបានចាប់ដៃគូគ្នាសារជាថ្មីជាមួយហ្នឹងបទចម្រៀងថ្មី បែបមនោសញ្ចេតនា កម្សត់ កម្សត់រហូតIdol 😭😭 Admin សូមបញ្ជាក់ថានេះគ្រាន់តែជាLyric Videoតែប៉ុណ្ណោះ មិនមែនជាFull MVនោះទេ សម្រាប់Full MV នៅចេញក្នុងពេលឆាប់ៗនេះ ហេីយAdminសូមធានាថានឹងកម្សត់ រហូតដល់ប្រិយមិត្តបានទស្សនានឹងស្រក់ទឹកភ្នែកតាមដោយមិនដឹងខ្លួន 😭😭►​ចូលទស្សនាវីដេអូ​​ YouTube​​ : https://www.youtube.com/watch?v=LtVlTUnUn-Qបទ : នឹកមនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្ញុំ ( Lyric Video )ដឹកនាំសម្តែង​ ៖​ Caltexថតដោយ : Caltexនិពន្ធទំនុកច្រៀង និង​ Melody ៖ ជួន សុជានិពន្ធបទភ្លេងថ្មី : Jane Rofferកាត់ត ៖​ Caltexច្រៀងដោយ ៖ កែវ វាសនាCallcard : 728879Metfone : 5570379Smart : 340307Official Lyric Video

Gepostet von Sunday Production am Dienstag, 18. September 2018