នារី​រូបស្រស់ថាបើគ្មាន ២ម៉ឺនដុល្លារនោះទេ កុំចង់មកតោង! ព្រោះម្តាយនាងចិញ្ចឹមអស់លុយច្រើនណាស់!

295

(ភ្នំពេញ)៖ បើបែបៗនឹងអ្នកដែលរកលុយមិនច្បាស់ជាមិិនបានរៀបការហើយមើលទៅ ។ មានមតិផ្ទុយ និងមតិស្រប ខណៈដែលនារីរូបស្រស់ម្នាក់ថា «នេះជាសិទ្ឋរបស់គេ! បើខ្លួនឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទៅប្រកាច់ចង់បានប្រពន្ធធ្វើអី? 20000$រអ៊ូ ហើយចុះបើក្លាយជាមេគ្រួសារត្រូវចិញ្ចឹមកូន និងរ៉ាប់រងលើការចាយវាយក្នុងផ្ទះតើត្រូវធ្វើយ៉ាងម៉េច? ហើយមួយវិញទៀតតើអ្នកគិតថាការប្រារព្ធពិធីមង្គលការមួយមិនត្រូវការប្រើប្រាស់លុយទេ? ធ្វើយ៉ាងម៉េចកើតទៅ?»។ តែស្នេហាមិនប្រាកដថា កើតឡើងដោយអំណាចទឹកប្រាក់ទាំងអស់នោះទេ ដែលពេលកន្លងមក​ខាងស្រីក៏ធ្លាប់បន្ធូរបន្ថយថ្លៃបណ្ណាការខាងកូនកំលោះខ្លះដែរ ព្រោះតែមេបាទាំងសងខាងយល់ថា​កូនៗស្រលាញ់គ្នាហើយ ។

ប្រភពស្រីស្អាតប្រើទំព័រហ្វេសប៊ុក «SuNa DaraLisa» ហាក់បង្ហាញគំនិតទុដ្ឋិនិយមថា «បើអ្នកគ្មានសមត្ថភាពត្រឹម10000$-20000$ អញ្ចឹងតើអ្នកមានសមត្ថភាពឯណាចិញ្ចឹមកូនស្រីគេអស់មួយជីវិតនោះ? ត្រូវចាំម្តាយឪពុកគេ ចិញ្ចឹមបីបាច់កូនស្រីគេដូចកែវ ព្រោះខ្លាចធ្លាក់បែក តាំងពីបាតជើងក្រហម រហូតពេញវ័យទោះត្រឹមអាយុ១៧ឬ១៨ ឆ្នាំក៏ដោយ បើគិតជាលុយតើតិចជាង20000$ទេ?»។

មិនបង្អង់យូរឡើយប្រុសៗក៏បានបញ្ចេញមតិផងដែលថា៖  «កុំនិយាយអញ្ចឹង​ដាច់អហង្ការពេកហើយ កុំភ្លេចថាកូនប្រុសក៏គេចិញ្ចឹម​អស់លុយ​មិនចាញ់កូនស្រី​ប៉ុន្មានដែរ» តែប្រភពដដែល និងមតិអ្នកស្របគំនិតនាងលើកឡើងស្រដៀងគ្នាថា «កូនស្រីពេលរៀបការរួច​ត្រូវទៅបម្រើប្តី និងកូន ហើយនាងលះបង់ខ្ពស់ណាស់​ដើម្បីគ្រួសារ តើអ្នកមានយល់អត់?»។ រឿងយល់មិនយល់វាសំខាន់ទៅលើមនុស្សដែលអ្នកស្រលាញ់នោះទេ រឿងលុយកាក់កើតតាមក្រោយនោះទេបើមនុស្សពីនាក់ស្រលាញ់គ្នាពិតគេមិនគិតអញ្ចឹងនោះទេ មានតែអ្នកដែលស្រលាញ់លុយទេបាននិយាយអញ្ចឹងចេញមកកើត ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?