វីវរហើយ! សុភ័ក្រ កុសុម៉ា មានបញ្ហាតម្រង់នោមធ្ងន់ធ្ងរដល់ថ្នាក់បត់ជើងតូចចេញឈាម!

377

(ភ្នំពេញ)៖ ពិធីការិនី​សម្តីចាក់ទឹកមិនលេចនឹងមានភាពក្រម៉េចក្រមើមកញ្ញា សុភ័​ក្រ កុសុម៉ា ត្រូ​វមហា​ជន​តែងហៅរូបនាងថាជា «តារាស្រីវ័យ​ក្មេង» ប៉ុន្តែអាចក្តោបបាន​ទីផ្សារខ្លាំងគួរកត់សម្គាល់ ប៉ុន្តែស្រាប់​ពេ​ល​នេះនាងបែរត្រូវជួបជំងឺតម្រងនោមក្នុងកម្រិត​ធ្ងន់រហូតប្រកាសលើបណ្តាញសង្គម​ដើម្បីស្វែង​រកគ្រូពេទ្យ​ពូកែ​ព្យាបាលផងដែរ។ ក្នុងនោះរនាងរៀបរាប់ថា៖

មានបងប្អូនណាស្គាល់ពេទ្យពូកែខាងតម្រងនោមទេ ខ្ញុំមានបញ្ហាធំដោយសារតែការងារច្រើន ចូលចិត្តទប់ទឹកនោមបណ្តាលឲ្យបត់ជើងតូចចេញឈាម ចឹងសូមបងប្អូនជួយប្រាប់ផង

ក្នុងនោះដែលយើងក៏ឃើញមានអ្នកក្នុងចង្កោមសិល្បៈដូចគ្នាគឺអ្នកនាង ចន ច័ន្ទលក្ខិណា តារា​សម្តែង​រៀមច្បង និងជាប្រធានសមាគមសិល្បៈខ្មែរ បានចូលទៅខមិន​ប្រាប់ពីមន្ទីរពេទ្យ និងវិធីសង្រ្គោះ​បឋម​ដោយ​ក្តីយកចិត្តទុ​កដាក់ក្នុងនាម​ជាបង​ប្អូនសិល្បករ​ថា៖ «សង្គ្រោះ​បឋមគឺញ៉ាំទឹកដូងឆាប់បាត់ចុក» ។ តប​ដោយ​ក្តីរំភើប​ក្រោយបានដឹងពីវិធី​សា​ស្រ្ត​​ងាយៗ​ដើម្បីសម្រួលការឈឺចាប់ពីសំណាក់ប្រធានសមាគម និងជា​តារារៀម​ច្បងផង​នោះ កុសុម៉ា បានថ្លែងខ្លីថា «អរគុណណាស់បងស្រី»។

ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មានពេលឈឺបត់ជើងតូចមិនត្រូវដំអក់ទុកយូរនោះទេជៀសវាងមានបញ្ហាកើតឡើងដូច ​កញ្ញា​ សុភ័ក្រ កុសុម៉ា ។ សូមជួយស៊ែរចែកគ្នាដឹងផង !