(ភ្នំពេញ)៖ មិនសរសើរមិនបាននោះទេ កុមារា កុមារី ដែលមានសម្លេងល្អដែលភាគច្រើនបកស្រាយជាបទមនោសច្ចេតនា ដែលកំពុងទទួលការទាក់ទាញពីអ្នកគាំទ្រជាពិសេសអ្នកដែលនិយមតាមដានការប្រលងចម្រៀងកុមារ បេក្ខភាព ដែលមាននាមថា យន់ តុលាមកពីខេត្ត កំពង់ចាមដែលមានឪពុកជាជាងជួសជុសម៉ូតូ កំពុងតែធ្វើអោយមហាជនទស្សនាយ៉ាងជកហាក់បីដូចដាក់ការប្រៀបធៀបថា យន់ តុលាអាចជាគូប្រជែងសម្លេងជាមួយនាយចឺមជាតារាចម្រៀងនៅក្នុងផលិតកម្ម សាន់ដេ ដែល កំពុងទទួលបានការពេញនិយម។
ទន្ទឹមការប្រៀបធៀបតាមរយៈបទចម្រៀងដែលយន់តុលាយកមកច្រៀង ភ្លាមនោះនៅក្នុងបណ្ដាញសង្គម ជាពិសេសនៅក្នុងបណ្ដាញសង្គមយូធួប ត្រូវបានគេកាត់សម្លេងត ជាមួយនិងរូប នាយ ចឺមខណៈពេលដែល យន់ តុលាក៏យកបទ ខានជួបគ្នាយូរអូនមានកូនបាត់ របស់នាយ ចឺម មកធ្វើការប្រកួតប្រជែងនៅក្នុងកម្មវិធីកាលពីថ្ងៃសៅរិ៍ត្រូវបានគណកម្មការទាំងបីដែលជាគណៈវិនិច្ឆ័យមានលោក ព្រាប សុវត្តិ ឱក សុគន្ធកញ្ញា សួស វីហ្សាធ្វើការទាក់ទាញទឹកចិត្តដើម្បីយក យន់ តុលា មកធ្វើជាកូនក្រុមបង្ហាត់បង្រៀនបន្តទៀត។
ប៉ុន្តែក្នុងនោះយន់ តុលា បានជ្រើសរើសយក លោក ព្រាប សុវត្តិ ធ្វើជាគ្រូបង្វឹក ខណៈនេះដែលនៅលើបណ្ដាញសង្គមក៏ត្រូវបានគេប្រទះឃើញមតិជាច្រើនលើកការប្រៀបធៀបថាយន់ តុលា ជាកុមារម្នាក់ដែលមានទេព្យកោសល្យ អាចច្រៀងបានយ៉ាងពិរោះជាពិសេសគឺបទ នាយ ចឺមរហូតមានអ្នកខ្លះបានលើកឡើងថាហង្សមាសអាចនឹងសម្លឹងឃើញ យន់ តុលា នៅក្នុងរដូវកាលទី២នេះដើម្បីយកមកបម្រើទីផ្សាប្រកួតប្រជែងចម្រៀងយុវវ័យជាពិសេសទីផ្សាសម្លេងរបស់ នាយ ចឺមដែលកំពុងទទួលបានការគាំទ្រ ។
យន់ តុលា – ខានជួបគ្នាយូរអូនមានកូនបាត់ (Blind Audition Week 6 | The Voice Kids Cambodia Season 2)
កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 វគ្គ The Blind Audition សប្ដាហ៍ទី 06 កុមារី៖ យន់ តុលា អាយុ៖ 14 ឆ្នាំ មកពីខេត្ត ក្រចេះច្រៀងបទ៖ ខានជួបគ្នាយូរអូនមានកូនបាត់https://youtu.be/RcxNqs8qxDAfacebook.com/thevoicekidscambodiaYoutube.com/thevoicekidscambodia
Gepostet von The Voice Kids Cambodia am Samstag, 22. September 2018