នី រតនា៖ បានប៉ុណ្ណឹងហើយស្អាតប៉ុណ្ណឹងហើយ តើចង់បានអីទៀត…

285

(ព្រះវិហារ)៖ អតីតម្ចាស់ពាន់លោក នី រតនា ក្រោយពីបានភ្ជាប់ពាក្យរួចមកត្រូវបានអ្នកគាំទ្រជាច្រើនបានកត់សម្គាល់ថាតែងតែនាំអនាគតភរិយារបស់ខ្លួនដើរលេងសឹងតែគ្រប់ទីកន្លែងហើយក្នុងស្រុកខ្មែរ ។​ គួររំលឹកផងដែរថា លោក នី រតនា ពិតជាសំណាងណាស់ដែលបានអនាគតភរិយាស្អាតបែបនេះលើសពីនេះទៅទៀតមិនត្រឹមតែស្អាតនោះទេថែមទាំងឆ្លាតហើយពូកែរកលុយទៀតផង ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះឪពុកក្មេកនឹងម្តាយក្មេកក៏ជាអ្នកមានស្តុកស្តមក្នុងសង្គមទៀត ។

ក្នុងនោះដែលចំណងស្នេហារបស់តារារូបនេះកំពុងតែមានភាពផ្អែមល្ហែមហើយយើងតែងតែឃើញថាអ្នកទាំងពីរទៅណាមកណាតែងតែបណ្តើរគ្នាទៅមិនដាច់មួយជំហ៊ានណាសោះ ។ ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករូបភាពប៉ុន្មានសន្លឹករបស់អ្នកទាំងពីរដែលគេស្គាល់ថាស្ថិតនៅលើទឹកដីនៃខេត្តព្រះវិហារ ដោយក្នុងនោះលោក​ នី រតនា បានបង្ហោះរូបភាពឡើងស្វីតជាមួយ អនាគតភរិយារបស់ខ្លួនថា៖ មិនចង់បានអ្វីច្រើនទេ សុំត្រឹមតែស្រឡាញ់គ្នាបែបហ្នឹងរហូតទៅ មិនបែកគ្នា មិនបោះបង់គ្នា ។

មួយឃ្លានេះពិតជាផ្អែមល្ហែមណាស់នេះអាចបញ្ជាក់បានថាស្នេហានឹងចំណងស្នេហ៍របស់អ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងមែន ទោះបីជាមានអ្វីមករារាំងក៏ដោយក៏សច្ចាថានឹងស្រលាញ់គ្នាជារៀងរហូតតទៅ ។

តោះចាំអីទៀតសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!