ថ្មីទៀតហើយ! មកមើលStyleចុងឆ្នាំ២០១៨ របស់អាយដលពីរដួងនេះ

294

រាជធានីភ្នំពេញ៖ មិនប្លែកមិនយកលុយ! អ្នកណាមិនស្គាល់? លេងខ្លួនមិនដែលឲ្យជាន់Styleគ្នា។

មកក្រលេកមើលតារាមហាសម្តី និយាយចាញ់គេហែកមាត់ចោលទាំងពីរដួងនេះ ថ្ងៃនេះឡើងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ក្នុងកម្មវិធីYummy Mission អាយដលលេងខ្លួនពណ៌លឿងម៉ាកប់ម៉ង។

ដូចទស្សនិកជនធ្លាប់បានដឹងហើយថា កញ្ញា សុភក្រ្ត កុសុម៉ា និងផេន ខេក ជាដៃគូដ៏សែនស្អិតរមួត កូរក៏កូរ បាញ់ក៏បាញ់ ជាពិសេសពីរនាក់នេះបើបានទៅកម្មវិធីណាហើយ គឺពិធីករមិនបាច់និយាយទេ ទប់មិនឈ្នះតែម្តង។

តោះចង់ដឹងថ្ងៃនេះអាយដលយើងលេងខ្លួនសាហាវមិច ទស្សនារូបភាពខាងក្រោម៖