ពិតជាមិនធម្មតាមែន! វី ឌីណែត បាន Cover បទល្បីៗ ខេមរៈ សិរីមន្ត ញឹកពេករហូតដល់ កើនសន្ទុះគាំទ្រ ឡើងទាំងតម្លៃខ្លួន!

511

(ភ្នំពេញ)៖ ថ្មីៗនេះកញ្ញា វី ឌីណែត បានលេចមុខ​គ្រប់កម្មវិធីប្រគំតន្ត្រីទាំងអស់របស់ហង្សមាសក្នុងឆ្នាំ២០១៨នេះ ខណៈ ២ឆ្នាំមុននាងត្រឹមតែជាតារាចម្រៀងច្រៀងអម ឱក សុគន្ធកញ្ញា និងធ្វើជាក្រុមរាំឲ្យ ឱក សុគន្ធកញ្ញា តែប៉ុណ្ណោះ។ សមត្ថភាពនាង ឌីណែត កំពូល រួមមាន សម្តែង ច្រៀង រាំ បានល្អនោះ ត្រូវបានហង្សមាសមើលឃើញ និងផ្តល់ឱកាសច្រៀង Cover បទល្បីរបស់លោក ខេមរៈ សិរីមន្ត រហូតធ្វើឲ្យមានអ្នកគាំទ្រច្រើនឡើងដល់តារាលំដាប់ជួរមុខក្នុងផលិតយក្ស​មួយនេះទៀតផង។

ទន្ទឹមនឹងការកើនឡើងប្រជាប្រិយភាព លេចប្រភពបុរសសម្បុរស្រអែមថា «ឥឡូវ វី ឌីណែត ឡើងតម្លៃខ្លួន ៣០ភាគយក ខណៈដែលដើមឆ្នាំ២០១៨ នាងច្រៀងមួយកម្មវិធី​ត្រឹមតែ ១ពាន់ដុល្លារទេ លុះចុងឆ្នាំឡើងដល់ ១៣០០ដុល្លារ»។

តារាស្រីតួឯករឿង «រាជបុត្រកង្កែប» វី ឌីណែត មានឱកាសបានច្រៀងបទ Cover ល្បីៗរបស់ ខេមរៈ សិរីមន្ត «ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ» និងបទ «ខ្ញុំលែងត្រូវការស្នេហា» និង Cover បទរបស់លោក វង្ស តារារតនា «ស៊ូឃ្លាត» ជាដើម។