៣ ចំណុចដែលសក្តិសមបំផុត សម្រាប់អ្នកចូលចិត្តការដើរលេងហើយអាចបង្កើតការងារឲ្យខ្លួនឯងបានបើអ្នកចង់

185

ក្រោយពីការបំពេញការងារប្រចាំថ្ងៃរួចហើយតើអ្វីដែលអ្នកចូលចិត្តធ្វើបន្ទាប់ពីនោះ? ជាការពិតមនុស្សយើងម្នាក់ៗតែងតែចង់លំហែរកាយនឹងចង់ដើរលេងកម្សាន្តនៅកន្លែងដែលជាក្តីស្រម៉ៃរបស់យើងចង់ទៅ ។ ដោយឡែកការដើរលេងកម្សាន្តវាមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍សប្បាយនោះទេ តែវាថែមទាំងធ្វើឲ្យយើងបានឃើញអ្វីៗប្លែកៗជាច្រើនក្នុងជីវិតយើង ។ ដោយឡែកប្រសិនបើអ្នកអាចគិតឲ្យដល់ហើយកែច្នៃការដើរលេងរបស់អ្នកមកធ្វើជាងារផ្ទាល់ខ្លួនរបស់អ្នកវិញកាន់តែល្អទៀត ។ យើងសូមណែនាំ ៣ ចំណុចខាងក្រោមនេះដែលអ្នកអាចយកមកពិចារណាបាន៖

១. អាចក្លាយជាអ្នកតែង​និពន្ធ គឺ​ជា​អាជីព​ដែល​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​សរសេរ ច្នៃ​ប្រឌិត​រូបារម្មណ៍​របស់​ខ្លួន​ចូល​ក្នុង​ក្រដាស​​សៀវភៅ ដើម្បី​​បញ្ជូន​បន្ត​ឲ្យ​អ្នក​អាន​បាន​ឃើញ​​បាន​យល់​ពី​អ្វី​ដែល​ខ្លួន​ចង់​ប្រាប់។ គឺ​ជា​អាជីព​ដែល​ត្រូវ​ការ​កម្លាំង​បណ្ដាល​ចិត្ត (Inspiration) ហើយ​មាន​អ្នក​និពន្ធ​មិន​តិច​ឡើយ​ដែល​កសាង​កម្លាំង​ចិត្ត​នេះ​បាន​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ផ្សេង​ៗ។ នេះ​ជា​អាជីព​ឯករាជ្យ​ដែល​អ្នក​អាច​ធ្វើ​នៅ​ទី​ណា ពេល​ណា បែប​ណា​ក៏​បាន ឲ្យ​តែ​អ្នក​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង។ បើ​អ្នក​ជា​អ្នក​និពន្ធ​ដែល​មាន​ស្នាដៃ​ល្អ​​ និង​ទទួល​បាន​ការ​គាំទ្រ​ជា​បន្តបន្ទាប់ អាជីព​នេះ​នឹង​​អាច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត និង​រក​ចំណូល​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ។

២. អ្នក​ថត​រូបអាជីព៖ គឺ​ជា​អាជីព​មួយ​ទៀត​ដែល​ស្ថិត​ក្នុង​ផ្នែក​ការងារ​សិល្បៈ មិន​សូវ​ខុស​ប្លែក​ពី​វិចិត្រករ​គូរ​រូប​ដែល​​​ត្រូវ​​យល់​ដឹង​ពី​អ្វី​ដែល​​នៅ​ជុំវិញ​ខ្លួន និង​ចេះ​ប្រើ​​ការ​ស្រមើស្រមៃ​មុន​នឹង​លើក​កាមេរ៉ា​ថត ដើម្បី​ទទួល​បាន​​រូប​ភាព​ដែល​ស្រស់​ស្អាត។ បច្ចុប្បន្ន​អាជីព​នេះ​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​មិន​ថា​នៅ​តាម​ស្ថាប័ន ឬ​​ជា​អាជីព​ឯករាជ្យ ហើយ​អ្នក​នឹង​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ធ្វើ​ការងារ​នេះ។

៣. Graphic Designer Professional ដោយ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា បច្ចុប្បន្ន​អាជីព Graphic Designer ក៏​កំពុង​មាន​តម្រូវ​ការ​ច្រើន​ដែរ និង​ត្រូវ​បាន​បែង​ចែក​ជា​ច្រើន​ផ្នែក​តូច​ៗ​ទៀត​ដូច​ជា Web Design, Print Design, Brand Identity, ឬ Packaging ជា​ដើម។ អ្នក​ធ្វើ​ការ​ផ្នែក​នេះ​មាន​ឱកា​ស​ក្នុង​ការ​ចេញ​ធ្វើ​ការ​បែប​ឯករាជ្យ​ច្រើន ហើយ​ចំណូល​វិញ​ក៏​ខ្ពស់​គួរ​សម​ដែរ​ ដែល​អាច​ឲ្យ​អ្នក​មាន​ពេល​និង​ប្រាក់​កាស​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​ដំណើរ។