បែកធ្លាយថា បទ «មានស្រែ» របស់ រ៉ាប៊ី រកលុយបានរហូតដល់១០ម៉ឺនដុល្លារ ខណៈដែលម្ចាស់និយាយថា…!

2193

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កញ្ញា រ៉ាប៊ី តារាចម្រៀងស្រីរលកក្រោយ នៅផលិតកម្មថោនដែលធ្វើឲ្យគ្រប់គ្នាស្គាល់តាមរយៈបទ «មាន់ស្រែ» នឹងកើនប្រជាប្រិយភាពកាន់តែខ្លាំងក្រោយពីចេញបទមួយនេះ ។ លើសពីនេះទៅទៀតតាមរយៈចម្រៀងមួយបទនេះអាចធ្វើឲ្យនាកើបប្រាក់បាន ១០ ម៉ឺន ដុល្លារ ក្នុងរយៈពេលមិនបានមួយឆ្នាំផងនេះបើយោងតាមប្រភពជិតដិតនឹងនាងបានទម្លាយ ។

ទាក់ទងទៅនឹងរឿងនេះកញ្ញា រ៉ាប៊ី ក៏បង្ហើបប្រាប់តាមរយៈបណ្ដាញសង្គមថា​«តា​ម​ពិ​តទៅ!រឿងដែលថាបទ «មាន់ស្រែ» អាចរកប្រាក់ចំណូលបានចំនួន ១០ ម៉ឺនដុល្លារ នោះ គឺនាងខ្ញុំមិនបាននិ​យាយថា មានចំនួនបែបនោះឡើយគឺវាគ្រាន់តែក្បែរៗនឹងចំនួននោះប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?