ចុមអញ្ចឹងតាសបានជានាយចឺមតាមស្រលាញ់ កញ្ញា វីរៈ និច្ច ណាស់ដោយសារតែចំណុចទាំងនេះ…!

153

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានដឹងហើយថា នាយ ចឺម ជាដៃគូរសម្តែងម្នាក់ដែលសមនឹងស្រីស្អាត កញ្ញា វីរៈ និច្ច ដែលជ្រកក្រោមដំបូលផលិតកម្មសាន់ដេជាមួយគ្នា ។ ដោយឡែកថ្មីៗនេះនៅលើបណ្ដាញសង្គម Instagram វីរៈ និច្ច បានផុសរូបភាពមួយសន្លឹកពោរពេញទៅដោយភាពស្រស់ថ្លា អមជាមួយសារប៉ុន្មានឃ្លាថា « ភាពស្មោះត្រង់បង្ហាញនៃភាពថ្លៃថ្នូរដូច្នេះហើយបានជាខ្ញុំមិនដែលបោះបង់នៅភាពស្មោះត្រង់ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៌ដោយ » ។ ​

លើសពីនេះទៅទៀតដូចដែលទស្សនិកជននឹងប្រិយមិត្តអ្នកគាំទ្រកញ្ញា វីរៈ និច្ចធ្លាប់ល្បីថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហា នាយ ចឺម មិនបានប៉ុន្មានផងគូរស្នេហ៍មួយគូរនេះក៏ល្បីពេញបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកទាំងពីរក៏បែកគ្នាវិញនេះបើយោងតាមប្រភពព័ត៌មានដែលជិតឌិតបានបង្ហើបប្រាប់ ។ យ៉ាងណានេះវាមិនមែនជារឿងអ្វីដែលប្លែកនោះទេនៅក្នុងរង្វង់អ្នកសិល្បៈ ម៉្យាងវិញទៀតការសម្តែងវាតែងតែមានភាពស្និទ្ឋស្នាលនឹងគ្នាខ្លះហើយ ។