សុំសរសើរ! មិនត្រឹមតែស្អាតនោះទេ ថែមទាំងមានមុខជំនួញធំៗនៅក្នុងដៃទៀត

132

(ភ្នំពេញ)៖ កុំចាំដល់ពេលយើងរៀនចប់ចេញរកស៊ីអីបើមានមុខរបរណាដែលយើងអាចធ្វើបានក៏ឆ្លៀតធ្វើវាទៅ ។ បច្ចុប្បន្ននេះសង្គមកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទៅតាមបច្ចេកវិទ្យា ដែលកាន់តែទំនើប ហេតុដូច្នេះហើយជីវភាពរបស់មនុស្សសព្វថ្ងៃក៏មានភាពល្អប្រសើរនិងទាន់សម័យយ៉ាងខ្លាំងផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏មនុស្សគ្រប់គ្នា មិនមែនសុទ្ធតែអាចមានជីវិតរស់នៅតាមបែបទាន់សម័យដូច្នេះទាំងអស់គ្នានោះដែរ គឺវាក៏ស្ថិតទៅលើការតស៊ូប្រឹងប្រែងដ៏ខ្ពស់ ដើម្បីទទួលបានជីវិតមួយ ដែលមានជីវភាពរស់នៅយ៉ាងសម្បូរបែបតាមបំណងរបស់ខ្លួន។ជាក់ស្តែងបើយើងក្រឡេកទៅមើលភាពតស៊ូមិនចុះចាញ់នេះវិញ អ្នកនាង Nunanit បានក្លាយទៅជានារីដ៏ជោគជ័យម្នាក់ក្នុងពេលបច្ចុប្បន្ន ដោយមានទ្រព្យសម្បត្តិស្តុកស្តម្ភត្រឹមអាយុទើបតែ ២៤ ឆ្នាំប៉ុណ្ណោះ។

ដោយសារតែមានភាពជោគជ័យខ្លាំង អ្នកនាង Nunanit ក៏បានទទួលប្រិយភាពយ៉ាងខ្លាំង ជាពិសេសគឺនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានអ្នកស្គាល់ស្រីស្អាតម្នាក់នេះជាច្រើននាក់តាមរយៈការលក់ផលិតផលថែរក្សាសម្រស់។ហើយម្យ៉ាងទៀត អ្នកនាងក៏បានបង្ហាញប្រាប់ថា ទម្រាំដល់ពេលនេះខ្លួនបានឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់មានទាំង ការមើលងាយ ការប្រមាថ ការបង្អាក់ទឹកចិត្ត ការមួលបង្កាច់ជាដើម ។

ការស្គាល់ជាមួយដៃគូប្រកួតប្រជែងថោកទាប ស្គាល់ការអំណត់ ហើយបទពិសោធន៍សំខាន់បំផុត ក្នុងការអភិវឌ្ឍន៍មុខជំនួញពីបាតដៃទទេដល់មានប៉ុណ្ណេះ ព្រោះជាការខិតខំលក់ ដោយកម្លាំងញើសឈាម ដែលចាប់ផ្ដើមពីបាតដៃទទេរហូតមក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?