ស្វីតខប់ៗហ្មង! នីឡា ស្និទ្ឋស្នាលនិងប្រុសក្មេងម្នាក់សង្ស័យថាគូស្នេហ៍ថ្មីក្រោយពីចែកផ្លូវជាមួយគូដណ្តឹង!

364

(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេង នីឡាដែលត្រូវជាកូនស្រី អ្នកគ្រប់គ្រងកម្មវិធីកំប្លែង លោក សុវណ្ណ ឫទ្ធី ហៅតាវិចទ័រក្រោយពីបានផ្តាច់ពាក្យជាមួយអតីតគូរដណ្នឹងរបស់ខ្លួនយើងសង្កេតឃើញថាតារា​កំប្លែង​ និង​សម្ដែង​ នីឡា នាងគ្មាន​ទំនាក់​ទំនង​ជាមួយ​​​​បុរស​ណា​​​ម្នាក់​ក្រៅ​ពី​Account Facebook ឈ្មោះ​ Suth Sakareak ឡើយ ។

គ្រប់​ពេល​មាន​កម្មវិធី​តូច​ធំ​ ឬ ដំណើរ​កម្សាន្ត​អ្វី​មួយ​អ្នក​ទាំង​ពីរ​តែង​តែ​ទៅ​ជាមួយ​គ្នា​ជា​និច្ច។អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​នោះ​កាល​ពី​​ម្សិលមិញSuth Sakareak ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​គូស្នេហ៍​ថ្មី​ នីឡា នោះ​បាន​បង្ហោះ​រូប​ថត​យ៉ាង​ផ្អែម​ល្ហែម​ជា​​មួយ​គ្នា​​​ដោយ​ភាគី​ខាង​ស្រី​គេង​កើយ​ដៃ​ខាង​ប្រុស​​​យ៉ាង​មាន​ក្ដី​សុខ​ទៀត​ផង។

ទោះ​បី​ជា​​សកម្មភាព​ នីឡា និង Suth Sakareak បង្ហាញ​ភាព​ផ្អែម​ដូច​គូស្នេហ៍​​​ក្ដី​ក៏​អ្នក​ទាំង​ពីរ​​មិន​ធ្លាប់​ទទួល​ស្គាល់​ថា​ជា​ស្នេហា​ឡើយ។ កន្លង​មក​កូន​ស្រី តាវ៉ិចទ័រ រូប​នេះ​បញ្ជាក់​ថា​ទំនាក់​ទំនង​​ខ្លួន​ និង​​បុរស​ដែល​សង្ស័យ​ខាង​លើ​ក្នុង​នាម​ ជា​មិត្តភ័ក្ដិ​ប៉ុណ្ណោះ។