ខណៈដែល ទេព ពិសិដ្ឋ​ កំពុតតែឡើងកូដខ្លាំង តើ ពេជ្រ ថៃ ម្ចាស់ពានរដូវកាលទី១ អាចនឹងធ្លាក់ប្រជាប្រិយភាពឬយ៉ាងណា?

261

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានជ្រាបនឹងបានដឹងរួចមកហើយថាស្ថាននីយ៍ទូរទស្សន៍ហង្សមាស HDTV តែងតែនាំមកនៅកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកចូលមកក្នុងស្រុកដើម្បីឲ្យកូនខ្មែរដែលស្រលាញ់វិស័យសិល្បៈជាពិសេសវិស័យចម្រៀងឲ្យមានឳកាសឡើងបង្ហាញសមត្ថភាពលើឆាកហង្សមាស ។ដោយឡែកនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ឆ្នាំ ២០១៧ ពេជ្រ ថៃ ដែលជាអ្នកទទួលបានពានកាន់ក្នុងដៃ ដែលប្រិយមិត្តមួយចំនួនបានដាក់ងារឲ្យពេជ្រ ថៃ ថា កវីតូច ។ មូលហេតុនោះគឺ ពេជ្រ ចូលចិត្តនិយាយលេងសើចច្រើនហើយសម្តីសំដៅទៀតសោតចាក់ទឹកមិនលេចនោះទេ នេះជាហេតុដែលធ្វើឲ្យ ពេជ្រ ថៃ ទទួលបានការគាំទ្រនឹងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ។

ដោយឡែកស្របពេលនេះទូរទស្សន៍ហង្សមាសបានរៀបចំកម្មវិធីប្រឡងចម្រៀងលំដាប់ថា្នក់ពិលោក The Voice Kids Cambodia រដូវកាលទី២ សារជាថ្មីម្តងទៀតហើយក៏ទើបតែបព្ចាប់ទៅថ្មីៗនេះដែរ ។ រីឯម្ចាស់ជ័យលាភីក៏ស្វែងរកឃើញដែល គឺ ប្អូនប្រុស ទេព ពិសិដ្ឋ ដែលមានរាងខ្ពស់ស្រឡះខុសឆ្ងាយដាច់នឹង ពេជ្រ ថៃ បើនិយាយពីទឹកដមសម្លេងវិញក៏ច្រៀងពិរោះមិនធម្មតាដែរ ។

ទាក់ទងទៅនឹងតារាវ័យក្មេងពីរដួងនេះត្រូវបានទស្សនិកជននឹងមហាជនជាច្រើនបានលើកឡើងថា ពេជ្រ ថៃ ដែលជាម្ចាស់ពានរដូវកាលទី១អាចនឹងធ្លាក់ប្រជាប្រិយភាពបណ្តើរៗ ព្រោះថាតាមការកត់សម្គាល់ហង្សមាសនឹងព្យាយាមលើកស្ទួយតារាថ្មីៗរបស់ខ្លួនឲ្យមានឳកាសឡើងច្រៀងលើឆាកច្រើនជាងអ្នកចាស់មិនខានឡើយ ៕ យ៉ាងណាមិញនេះគ្រាន់តែជាការសន្និដ្ឋានតែមួយជ្រុងប៉ុណ្ណោះអ្វីដែលសំខាន់ល្បីមិនល្បីវាគឺអាស្រ័យលើសមត្ថភាពរៀងៗខ្លួនតែប៉ុណ្ណោះ ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?