មិនត្រឹមតែស្អាតនោះទេ ថែមទាំងចិត្តល្អទៀត ពេជ្រ សូលីកា បានរៀបចំនូវកម្មវិធីសប្បុរសធម៌មួយជាមួយនឹងកុមារា កុមារី ជាក្មេងៗកំព្រា យ៉ាងសប្បាយរីករាយ

187

(ភ្នំពេញ)៖ តារាចម្រៀង ពេជ្រ សូលីកា ទទួលបានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីនាងលេចមុខសារជាថ្មី ក្នុងបណ្ដាញសង្គម ក្រោយពីបាត់ដំណឹងពីវិស័យសិល្បៈអស់រយៈពេលជាយូរដែរហើយ។ ពេជ្រ សូលីកា គឺជាថៅកែស្រីរូបស្រស់ក្នុងហាង «បាយអូនអ៊ូក» ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ទោះបីជានាងមិនបានឋិតក្នុងរង្វង់សិល្បៈក្ដី ក៏អតីតតារាចម្រៀងផលិតកម្ម M រូបនេះ កាន់តែមានសម្រស់ស្រស់ស្អាតមិនធម្មតាប៉ុន្មានដែរ។ក្នុងនោះផងដែរកាលពីមួយរយៈមុននេះអ្នកនាង ពេជ្រ សូលីកា បានចាប់ដៃគូជាមួយនឹងលោក នីកូ ជាថ្មី។

ដោយឡែកថ្មីៗនេះពេជ្រ សូលីកា បានសាងភាពភ្ញាក់ផ្អើល ជាបន្តបន្ទាប់តែម្ដង។ ជាការពិតណាស់ តារាសម្ដែងស្រីទឹកមុខសិចស៊ី ពេជ្រ សូលីកា បានលេចមុខសារជាថ្មីម្ដងទៀត តាមរយៈបទ «លាក់បាំង» ដោយបានចាប់ដៃគូចម្រៀងជាមួយ អតីតដៃគូចម្រៀងលោក ណុប សម្បត្តិនីកូ ដែលហាក់បីដូចជា រសជាតិថ្មីមួយបែប សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ។

មួយវិញទៀត ដោយសារតែមានការសំណូមពរច្រើនពីទស្សនិកជន ចង់ឲ្យតារាស្រីស្អាតរូបនេះ ត្រឡប់ចូលសិល្បៈសារជាថ្មី ព្រមទាំងធ្វើចម្រៀងជាមួយនឹងលោកនីកូផងនោះ ទើបជំរុញឲ្យតារាចម្រៀងស្រីរូបនេះ ត្រឡប់ចូលសិល្បៈវិញ ព្រមទាំងបង្ហើរសំនៀងយ៉ាងពីរោះក្នុងចម្រៀង ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ពេជ្រ សូលីកា ក៏បាននាំភាពពិសេសជូនអ្នកគាំទ្រខ្លួនជាមួយនឹងបទចម្រៀងថ្មីៗ រឿងខ្នាតខ្លី ជាពិសេសថែមទាំងបានគ្រងតំណែងជាតួឯកជាមួយនឹង នីកូ ក្នុងរឿងភាគថ្មី “អាពាហ៍ពិពាហ៍ចៃដន្យ” របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលកំពុងតែដំណើរការថតផងដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ សម្រាប់អបអរថ្ងៃខួបកំណើតពេជ្រ សូលីកា បានរៀបចំនូវកម្មវិធីសប្បុរសធម៌មួយជាមួយនឹងកុមារា កុមារី ជាក្មេងៗកំព្រា នៅCambodia Care center ។ ដោយកញ្ញា បានសរសេររៀបរាប់ទាំងក្ដីរំភើបថា ៖

“សំនួរសួរថាសើចម៉ាអស់ដៃបែបនេះ ដប់ឆ្នាំមានប៉ុន្មានដងសំរាប់យើង? ក្ដីសុខតែងរង់ចាំអោយយើងជានិច្ទ អ្វីដែលសំខាន់តើយើងចេះទទួលយកវាអត់ ធ្លាប់អត់? សើចឡើងភ្លេចខ្លួន ថាមាន camera man ចាំលួចថត ហេហេ ព្រោះអីដឹងអត់ ព្រោះវាចេញពីអារម្មណ៍ពិតៗដែលយើងបានទទួល ស្នាមញញឹម ភាពរីករាយ ក្ដីសុខ អរគុណដល់ V Studios ដែលបានផ្ដិតយករូបភាពដ៏មានន័យជូនដល់នាងខ្ញុំ” ។

សូមទស្សនារូបភាពនឹងវីដេអូខាងក្រោមទាំងអស់គ្នា!

Solikah1111BDchrity

Gepostet von Pich Solikah am Samstag, 10. November 2018