Pancake ស្លៀកឈុតប៊ីគីនី លេងទឹកសមុទ្រ​ ឆក់យកបេះដូងកម្លោះៗមិនតិចនាក់នោះទេ!

140

មានប្រជាជនខ្មែរយើងជាច្រើននាក់ជាពិសេសសុភាពនារីដែលជាអ្នកគាំទ្ររឿងភាគរបស់ប្រទេសថៃ ៕ ដោយឡែកក្រោយ គ្រងដំណែងជាតួឯកស្រី នៅក្នុងសង្គមសិល្បៈអស់រយៈពេលមិនក្រោមពី ១០ ឆ្នាំនោះទេ សម្រាប់តារាសម្តែងស្រីមុខស្រទន់មានមន្តស្នេហ៍ កញ្ញា Pancake ដែលបច្ចុប្បន្ននេះ នាងក៏កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួនមិនខុសពីពេលមុនៗឡើយ។

ហើយអ្នកដែលនិយមតាមដានពីជីវិតជាប្រចាំថ្ងៃរបស់តារាសម្តែងស្រីរូបស្រស់ម្នាក់នេះនៅលើបណ្តាញអ៊ីនស្តារក្រាមច្បាស់ជាបានជ្រាបច្បាស់មិនខានថា ជាទូទៅកញ្ញា Pancake មានភាពមមាញឹកច្រើន ក្នុងការលេចមុខក្នុងកម្មវិធី Event ធំៗជាបន្តបន្ទាប់ មិនថាតែក្នុងប្រទេស និងក្រៅប្រទេសនោះទេ។

ប៉ុន្តែទោះបីជាមានកិច្ចការរវល់យ៉ាងណាក៏ Pancake មិនភ្លេចយកពេលវេលាសម្រាកលំហែកាយដែរ ដោយនៅថ្ងៃនេះនាង ព្រមទាំងគូស្នេហ៍សំណព្វចិត្តបានបណ្តើរគ្នាទៅដើរលេងកម្សាន្តនៅមាត់សមុទ្រយ៉ាងរ៉ូមែនទិក។ ទន្ទឹមនឹងនេះកញ្ញា Pancake ក៏បានបង្អួតសម្រស់នៅក្នុងឈុតប៊ីគីនីពណ៌ទឹកក្រូចយ៉ាងចាំងចែង ធ្វើឱ្យគេឯងតាមសម្លឹងមើលនាង ព្រមទាំងអ្នកគាំទ្រក៏សរសើរថា ឈុត ហែលទឹកដែលនាងស្លៀកមួយណាក៏ទាក់ទាញដែរ និងមិនស៊ិចស៊ីជ្រុលហួសហេតុពេកទេ សាកសមឈ្មោះអាយដលរបស់អ្នកគាំទ្រខ្លួនពិតៗ៕

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!