បែកធ្លាយ DJ Soda មកខ្មែរដើម្បីដើរលេងបុណ្យអ៊ុំទូក…

175

បើនិយាយ ឌីជេស្រី នៅក្នុងប្រទេសកូរ៉េខាងត្បូង គេពុំភ្លេចឡើយនូវ ឌីជេស្រីវ័យក្មេងមួយរូប គឺ ឌីជេ សូដា (DJ Soda) ដែលស្ទើរតែគ្រប់ក្លឹប សុទ្ធសឹងតែនិយាយ និងស្គាល់ពីឌីជេរូបនេះ ព្រោះតែនាងពូកែ Remix បទភ្លេង និងមានមុខមាត់គួរឲ្យស្រឡាញ់ សិចស៊ីទៀតផង ។

លើសពីភាពស្រស់ស្អាត នាងថែមទាំងពូកែរាំ និងចាក់ក្បាច់ទៅតាមបទភ្លេង ជាមួយរូបរាងដ៏ស្រលូន និងតូចច្រលឹងរបស់នាង រឹតតែធ្វើប្រុសៗមិនស្ទើរទេ ដែលមិនចង់ចាកចេញពីក្លឹប ដែលនាងសម្តែង។ មានព័ត៌មានថាDJ សូដា (Soda) ដ៏ល្បីមកខ្មែរហើយ ថែមទាំងធ្វើរឿងមួយដ៏អស្ចារ្យគឺដើរលេងអុំទូកជាមួយនឹងអង្គរក្សព័ទ្ធជំុជិតតែម្តង

DJ Soda ដែលជាតារាល្បីនៅលើបណ្តាញសង្គមFB និងជាតារាMix បទចម្រៀងរ៉េបអន្តរជាតិមួយរូបដែលមានសម្រស់ស្រស់ស្អាត ព្រមជាមួយនឹងរូបរាងដ៏សិចស៊ីរបស់កញ្ញាបានមកសម្តែងនៅក្នុងស្រុកខ្មែរយើងហើយ។បើតាមប្រភពព័ត៌មានបានអោយដឹងថាកញ្ញាបានមកដល់កាលពីព្រឹកមិញនេះឯងដែលមានអ្នកគាំទ្រជាច្រើននាក់ចាំទទួលនៅព្រលានយន្តហោះភ្នំពេញ។ថ្ងៃនេះកញ្ញាមានចិត្តសប្បាយរីករាយបានដើរនៅក្នុងកម្មវិធីអុំទូកជាមួយនឹងសហការីជាច្រើននាក់ព្រមជាមួយនឹងអង្គរក្សជាច្រើននាក់ផងដែរ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!