អីក៏ហ៊ានម៉េស! ប៉ែន ចំរ៉ុង បំពាក់ចិញ្ចៀនសុំគូស្នេហ៍ថ្មីរៀបការ ចំពោះមុខគ្រួសារ…!

159

(ភ្នំពេញ)៖ បន្ទាប់ពីលេចធ្លាយដំណឹងថាតារាសម្តែង និងជាពិធីករដ៏ល្បី លោកប៉ែន ចំរ៉ុងកាន់តែហ៊ានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច មិនត្រឹមតែប៉ុណ្ណោះរាល់សកម្មភាពនីមួយៗ មើលទៅពិតជាមានសុភមង្គលនឹងគ្នាយ៉ាងខ្លាំង។ លោក ប៉ែន ចំរ៉ុង អតីតស្វាមីរបស់ អ្នកនាង ភិន សុដាលីស បន្ទាប់ពីបានលែងលះគ្នាដោយស្របច្បាប់ ពួកគេទាំងពីរបានផ្តាច់ការទំនាក់ទំនងដាច់តែម្តង ទោះបីចំណងដៃជាប្តីប្រពន្ធដ៏ខ្លីមួយគូបន្សល់ទុកនឹងកូនស្រីមួយដ៏គួរឲ្យស្រលាញ់យ៉ាងណាក្តី។

ងាកទៅមើលពីជីវិតស្នេហាបច្ចុប្បន្នរបស់ លោក ប៉ែន ចំរុង និងគូស្នេហ៍ថ្មី តែងតែបង្ហាញភាពផ្អែមល្ហែម ហើយកាន់តែផ្អែមល្ហែមខ្លាំងបន្ទាប់ពីមានសារពត៌មានជាច្រើនចុះផ្សាយពីចំណងស្នេហ៍របស់អ្នកទាំងពីរ។ នេះទៅទៀតលោក ប៉ែន ចំរុង ថែមទាំងបានធ្វើការ Surprise គូស្នេហ៍របស់លោកដោយមានការបំពាក់ចិញ្ចៀនមួយវង់ ហាក់ដូចកំពុងសុំមិត្តស្រីរបស់លោករៀបការ ថែមទាំងមានចាស់ទុំសងខាងបង្ហាញវត្តមាននៅទីនោះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះសកម្មភាពមួយនេះក៏ត្រូវបានគេភ្ជាប់ជាមួយនឹងសារដ៏ខ្លីមួយថា« Welcome to our family we so happy to have u to our family. សូមស្វាគមន៍មកកាន់គ្រួសាររបស់យើង ពួកយើងពិតជាសប្បាយរីករាយណាស់ដែលមានអ្នក ចូលមកក្នុងគ្រួសាររបស់យើង»