(ភ្នំពេញ)៖ កញ្ញា គង់វង្សយ៉ាទី តារាស្រីវាចាមិនចេះជិនណាយរូបនេះបានធ្វើរឿងមួយគួរអោយកោតសរសើរ។តារាស្រីរូបនេះបានប្រឡូកក្នុងសិល្បះអស់រយះពេលជាច្រើនឆ្នាំ ព្រមទាំងមានភាពល្បីល្បាញ តាមរយៈការសម្តែង បទចម្រៀង ខារ៉ាអូខេជាច្រើនបទរួចមកហើយដែរ ។ ដោយឡែកថ្ងៃនេះយើងចង់និយាយពីតារាស្រីពីរដួងដែលមានសម្រស់គួរឱ្យក្នាញ់ បើទោះបីជាពួកគេមានរូបរាងធាត់ទ្រលុកទ្រលន់បន្តិចក្តី ។
តារាសម្តែង និង ពិធីការិនី គង់ វង្សយ៉ាទី នៅតែស្រស់ស្អាតជាពិសេសកាន់តែទាក់ទាញនៅពេលនាងស្លៀកពាក់និងតុបតែងខ្លួនបែបសិចស៊ីនិងទាន់សម័យ ។ មានការលើកឡើង ថាមានសាច់បែបនេះមើលទៅ គង់ វង្សយ៉ាទី គួរឱ្យក្នាញ់តែម្តង ។ ជាពិសេសកាន់តែសក្តិសមជាមួយនឹងម៉ូដសក់ការ៉េដែលកំពុងពេញនិយម ដែលមើលទៅ គង់ វង្សយ៉ាទី នៅតែក្មេង។
រីឯតារាចម្រៀង អេនីហ្សាម ក៏មិនអន់ប៉ុន្មានដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះនាងឡើងគីឡូធាត់ទ្រលុកទ្រលន់ស្ទើរមិនគួរឱ្យជឿ ។ ប៉ុន្តែយ៉ាងណានៅតែមានការសរសើរថាឡើងគីឡូក៏មែនតែ មើលទៅតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះនៅតែស្អាត និង គួរឱ្យស្រឡាញ់ ជាពិសេសនៅពេលនាងតែងខ្លួនបែបសិចស៊ីបញ្ចេញសាច់ដើមទ្រូងដ៏មូលក្លុំ មើលហើយពិតជាទាក់ទាញខ្លាំងណាស់ ៕
តោះចាំអីទៀតសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!