ភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានផង! ឳក សុគន្ឋកញ្ញា ក៏និយាយពាក្យបែបនេះទៅវិញ!

205

(ភ្នំពេញ)៖ មនុស្សយើងគ្រប់រូបគ្មានអ្នកណាម្នាក់ដែលថាមិនឆ្លងកាត់រឿងរ៉ាវស្នេហាអូនបងនោះទេ គ្រាន់តែស្នេហារបស់មនុស្សយើងម្នាក់ៗវាខុសគ្នាត្រង់ចំណុចខ្លះតែប៉ុណ្ណោះ ។ អ្នកខ្លះស្រលាញ់មនុស្សដែលធ្វើការនៅក្នុងក្រុមហ៊ុនដែលខ្លួនបានធ្វើការជាមួយគ្នា អ្នកខ្លះទៀតមិនដែលទាំងស្គាល់គ្នាឃើញមុខគ្នាខាងក្រៅផងក៏មានចិត្តលើគ្នាគ្រាន់តែបានឃើញមុខគ្នាតាមហ្វេសប៊ុក ។

ដោយឡែកតារាចម្រៀងស្រីល្បីប្រចាំផលិតកម្មហង្សមាស កញ្ញា ឳក សុគន្ឋកញ្ញា ដែលបានភ្ជាប់ពាក្យជាមួយប្អូនប្រុសបង្កើតរបស់ម្ចាស់ផលិតកម្មដែលខ្លួនបានច្រៀងឲ្យនោះ មួយរយៈចុងក្រោយនេះយើងឃើញអ្នកទាំងពីរតែងតែបណ្តើរគ្នាទៅដើរលេងនៅក្រៅប្រទេសជាញឹកញាប់ជាពិសេសតែងតែដឹកដៃគ្នាចូលរួមកម្មវិធីជាច្រើននៅក្នុងស្រុកផងដែរ ។

អ្វីដែលគួរឲ្យកត់សម្គាល់ប៉ុន្មានថ្ងៃនេះនៅលើទំព័រផេកផ្លូវការរបស់ កញ្ញា បានសរសេរសារបង្ហោះមួយហាក់ដូចជាមានអត្ថន័យបង្កប់អ្វីម៉្យាងនៅពីក្រោយជីវិតស្នេហារបស់នាងក្រោយពីបានបង្ហាញមុខអនាគតស្វាមីជាផ្លូវការហើយនឹងត្រៀមចូលរោងការជាមួយគ្នាឆាប់ៗនេះទៀតផង ។ ខ្លឹមសារដែលតារាស្រីរូបនេះបានបង្ហោះថា៖ យើងពិតជាមិនអាចឃាត់មេឃមិនឲ្យងងឹតបាននោះទេ…! តែទោះ​មេឃងងឹត​ថ្ងៃ​នេះ​ ក៌គង់តែភ្លឺវិញនៅថ្ងៃស្អែកនោះទេរាត្រី​សួស្ដី​មនុស្ស​ជាទី​ស្រលាញ់​!

ជាការពិតណាស់វាជារឿងរបស់ធម្មជាតិគ្មានអ្នកណាអាចហាមឃាត់បានឡើយរឿងអ្វីក៏ដោយបើវាប្រុងនឹងកើតហើយកុំចាំបាច់គិតព្រួយកើតទុក្ខអី តែត្រូវគិតរកវិធីមកទប់ទល់នឹងព្យាយាមដោះស្រាយវិញទើបល្អ ។ ម៉្យាងវិញទៀតតាមរយៈខ្លឹមសារខាងលើដែល កញ្ញា បានបង្ហោះនោះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថាអាចនឹងមានរឿងរ៉ាវអន់ចិត្តខ្លះៗជាមួយនឹងគូដណ្តឹងរបស់នាងក៏ថាបាន ។ យ៉ាងណាមិញនោះវាគ្រាន់តែជាសន្និដ្ឋានតែប៉ុណ្ណោះមានតែសមីខ្លួនគេទេដែលយល់ច្បាស់ជាងអ្នកណាៗទាំងអស់ ។