វីធីងាយៗ​ដើម្បី​រំលាយ​ជាតិខ្លាញ់​ក្នុងខ្លួន​កាន់តែលឿន

280

(សុខភាព)៖ យើងទាំងអស់គ្នាសុទ្ធតែអាចដឹងហើយថា ខ្លួនឯងកំពុងតែឡើងទម្ងន់ច្រើនមែនទែន ហើយក្នុងនោះក៏មានមនុស្សជាច្រើន ខំព្យាយាមសម្រកទម្ងន់ឡើងវិញដើម្បីឲ្យរាងកាយមើលទៅសមសួន។ មានកត្តាច្រើនណាស់ដែលអាចនាំឲ្យមានបញ្ហានេះដូចជា របបអាហាររបៀបរស់នៅនិងការចាស់ទៅតាមអាយុ។ ការរំលាយអាហាររបស់រាងកាយមិនអាច ស្ថិតក្នុងស្ថានភាពដូចគ្នាឡើយនៅពេលអាយុកាន់តែច្រើន ហើយក៏មានរឿងច្រើនដែរ ដែលអាចបន្ថយការរំលាយអាហារនេះ។ មនុស្សយើងភាគច្រើនកំពុងតែផ្តោត សំខាន់ទៅលើការសម្រក ជាតិខ្លាញ់ឲ្យបាន ច្រើនបំផុតតាម តែអាចធ្វើទៅបាន នៅពេលនិយាយដល់ការសម្រកទម្ងន់។

ដូច្នេះតើមានវិធីអ្វីខ្លះដែលអាចធ្វើឲ្យការសម្រកជាតិខ្លាញ់កាន់តែលឿនទៅ?

១.ញ៉ាំទឹកច្រើន អ្នកប្រហែលជាមិនយល់ដូច្នេះឡើយ ប៉ុន្តែការញ៉ាំទឹកគឺជាមធ្យោបាយមួយក្នុងការជួយដល់ការរំលាយអាហារ។ រាងកាយមនុស្សយើង្តរូវបានបង្កើតឡើងដោយជាតិទឹកច្រើនជាងគេ ហើយយើងក៏ងាយនឹងបាត់បង់វានៅ ពេលបែកញើស ដកដង្ហើម និងញ៉ាំអាហារដែរ។ ជាអកុសល្យ មនុស្សយើងទាំងអស់គ្នា សុទ្ធតែមិនបាន ញ៉ាំទឹកច្រើនៗក្នុងមួយថ្ងៃទេ ដូច្នេះហើយទើបវាប៉ះពាល់ដល់ការរំលាយអាហារ។ ការញ៉ាំទឹកប្រហែល ៨ កែវក្នុងមួយថ្ងៃ នឹងជួយអ្នកសម្រកជាតិខ្លាញ់បានរហូតដល់ ២០០០០កាឡូរីជារៀងរាល់ឆ្នាំ។

២.ញ៉ាំតែ ដំណើរការណ៍ដែលរាងកាយបង្កើតកម្តៅគេហៅថា Thermogenesis ដែលអាចជួយបន្ថែមកាឡូរីកាន់តែច្រើនដែលយើងរំលាយជាប្រចាំថ្ងៃ។ ដើម្បីជំរុញដល់ដំណើរការណ៍នេះ អ្នកត្រូវតែញ៉ាំអាហារណាដែលមានជីវជាតិត្រឹមត្រូវដែរ ហើយមធ្យោបាយមួយក្នុងចំណោមមធ្យោបាយ ជាច្រើនដើម្បីអាចធ្វើបាន គឺត្រូវញ៉ាំតែបៃតង ព្រោះវាមានសារធាតុ Catechins។ ការញ៉ាំតែបៃតងនេះនឹងជួយរំលាយជាតិខ្លាញ់រហូតដល់ ១០ ទៅ ១៦ភាគរយឯណោះ៕