តើមនុស្សស្រីប្រៀបបានដូចជាសៀវភៅដែលអានមិនចេះចប់ឬយ៉ាងណា?

204

ធម្មជាតិបានបង្កើតមនុស្សលោកយើងមកតែងតែមានលក្ខណៈខុសគ្នាអ្វីដែលចាប់អារម្មណ៍គឺមនុស្សស្រីធម្មជាតិហាក់ដូចជាធ្វើបាបមនុស្សស្រីជាមនុស្សប្រុស ។ ដោយហេតុផលថាមនុស្សស្រីត្រូវពរពោះបង្កើតកូនបម្រើប្តីនឹងកិច្ចការងារផ្ទះរាប់រយជំពូកជាច្រើនទៀត ។ លើសពីនេះទៅទៀតមនុស្សស្រីភាគច្រើនតែងតែខ្លាចក្រែងក្នុងការសម្រេចចិត្តធ្វើអ្វីមួយតែងតែមានការស្ទាក់ស្ទើរធ្វើអ្វីមួយហាក់ដូចជាមិនសូវជាលះដូចមនុស្សប្រុសនោះទេ ។ នេះហើយជាធម្មជាតិរបស់មនុស្សស្រីមានចរិកទន់ភ្លន់តែមិនមែនមានន័យថាមនុស្សស្រីទន់ជ្រាយនោះទេ ។

ដោយឡែកមានពាក្យមួយឃ្លាដែលបងៗបុរសៗតែងតែលើកឡើងថា មនុស្សស្រីចិត្តច្រើន ងងក់ច្រើន ចង់ឲ្យគេលួងលោមទាំងដែលមិនសមទំនង ម្តងក្តៅ ម្តងត្រជាក់ ពិតជាដូចសៀវភៅដែលអានមិនចេះចប់មែនឬយ៉ាងណា? តាមពិតទៅអារម្មណ៍ងងក់ច្រើន ខឹងច្រើន ចង់ឲ្យគេលួងលោម យកចិត្តទុកដាក់មិនមែនមានតែមនុស្សស្រីនោះទេមនុស្សប្រុសក៏ដូចគ្នាដែល តែងតែចង់ឲ្យគេយកចិត្តទុកដាក់ដូចគ្នា ។

ដោយឡែកមនុស្សស្រីមិនមែនដូចជាសៀវភៅដែលអានមិនចេះចប់នោះទេ តែមនុស្សប្រុសគឺត្រូវតែដឹងថានេះវាជារឿងធម្មជាតិរបស់មនសុស្សស្រីខ្លះ បើមនុស្សប្រុសរៀនកត់សម្គាល់នឹងរៀនយល់ពីមនុស្សស្រីឲ្យបានច្រើននោះវាមិនមែនជារឿងអ្វីដែលពិបាកនឹងយល់ពីមនុស្សស្រីនោះទេ ។

មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុសលួងលោម យកចិត្តទុកដាក់ នឹងបារម្ភពីនាងឲ្យបានច្រើនជាពិសេសពេលនាងខឹង ។ មនុស្សស្រីតែងតែមានចិត្តចាប់ទន់នឹងឆាប់បាត់ខឹងហើយក៏ពូកែរករឿងដែរ​ ។ ​តែបើបងប្រុសៗចេះពីវិធីយកចិត្តរបស់នាងនោះច្បាស់ណាស់នាងនឹងកាន់តែស្រលាញ់ខ្លាំងៗឡើងៗ ។