សញ្ញាស្ត្រេសខ្លាំង ៦ចំណុចនេះបញ្ជាក់ថា អ្នកគួរតែរកពេលសម្រាក

1319

ភាគច្រើនមិនថាមនុស្សប្រុសឬស្រីនោះទេតែងតែរវល់នឹងការងារប្រចាំថ្ងៃសព្វគ្រប់បែបយ៉ាងទាំងការងារក្រៅផ្ទះនឹងក្នុងផ្ទះជាពិសេសស្រីៗក្រៅពីការងារខាងក្រៅផ្ទះហើយនៅមករវល់នឹងការរៀបចំផ្ទះសម្បែងទៀត​៕ នេះសុទ្ឋសឹងតែជាការងារដែលមិនអាចមើលរំលងបានឡើយសម្រាប់មនុស្សស្រី ។

ដោយឡែកថ្ងៃនេះ គេហទំព័រ កញ្ញាខេអេច​ សូមលើកយកចំណុចខ្លះដែលធ្វើឲ្យមនុស្សស្រីយើងមានអារម្មណ៍តានតឹងឬហៅថាជម្ងឺស្ត្រេស បើអាចគួរតែរកពេលវេលាសម្រាក់សម្រាប់ខ្លួនឯងខ្លះទៅកុំខំពេក ។

រូបតំណាង

ទីមួយ៖ គ្មានកម្លាំងកំហែងក្នុងខ្លួន នៅពេលដែលមនុស្សយើងមានអារម្មណ៍ស្ត្រេសធ្វើឲ្យយើងមានអារម្មណ៍ថាធុញថប់មិនដឹងថាចង់ធ្វើអីឲ្យប្រាកដគិតមិនលេចតប់ប្រមល់ក្នុងចិត្តពេលខ្លះក៏មួរម៉ៅច្រើន ។

ទីពីរ៖ ឩស្សាហ៍ផ្តាសាយ នៅពេលដែលអ្នកមានអារម្មណ៍តានតឹងខ្លាំងមិនសប្បាយចិត្តវាជារឿងមួយដែលអ្នកមិនដែលបានដឹងថាពេលដែលអ្នកខឹងម្តងៗវាបានធ្វើឲ្យកោសិកាក្នុងរាង្គកាយយើងលូតលាស់មិនបានល្អធ្វើឲ្យប្រពន្ឋ័ភាពសុំាយើងចុះខ្សោយជាហេតុធ្វើឲ្យយើងកើតមានជម្ងឺផ្តាសាយដោយងាយផងដែរ ។

ទីបី៖ ឩស្សាហ៍ឈឺក្បាល ពេលដែលគិតច្រើនហើយគិតរឿងដែលអត់ប្រយោជន៍ដល់អ្នកច្បាស់ណាស់វាធ្វើឲ្យការគិតរបស់អ្នករញ៉េរញ៉ៃធ្វើអ្វីមួយមិនជាក់លាក់ ទីបំផុតរឿងជាច្រើនបានរត់មកប្រមូលផ្តុំក្នងខួរក្បាលរបស់អ្នកដោយសារតែការគិតឥតមានរបៀបរបស់អ្នកពេលនោះទឹកមុខអ្នកនឹងប្រែជាក្រញ៉ូវសាច់ឈាមមិនទៅមិនស្រស់ថ្លា ។

សរុបមកវិញពេលដែលអ្នកឩស្សាហ៍ជួបបញ្ហាខាងលើនេះគួរតែចេះឆ្លៀតពេលសម្រាប់ខ្លួនឯងខ្លះ ចំណាយពេលដើរលេងលំហែរកាយខ្លះ ឬក៏ធ្វើលំហាត់ប្រាណនោះវាអាចនឹងកាត់បន្ថយជម្ងឺស្ត្រេសរបស់អ្នកខ្លះបានជាមិនខានឡើយ ។​