នារីៗដឹងអត់ថាក្លឹបBe Your Own HEROជាអ្វី?តោះ​! ដាក់ពាក្យចូលរួមទាំងអស់គ្នា

97

រាជធានីភ្នំពេញ៖ ហេតុផលចម្បងដែលពួកយើងបានបង្កើតក្លឹប Be your own hero នេះឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់ភាពជាស្ត្រី លើកទឹកចិត្តការបញ្ចេញសម្លេងរបស់ស្ត្រី និងជាពិសេសជួយស្ថាបនាពួកគេអោយក្លាយជាអ្នកដឹកនាំស្ត្រីនៅកម្ពុជាពេលអនាគត។

បន្ថែមលើសពីនេះទៀតក្លឹប Be your own hero មានទស្សនះវិស័យក្នុងការជួយអភិវឌ្ឍន៍ស្ត្រីវ័យក្មេង អោយក្លាយជាបុគ្គលដ៏ឆ្នើមនៃភាពជាម្ចាស់ការសម្រាប់ខ្លួនឯង និងអ្នកដឹកនាំដែលជាស្ត្រីនាពេលអនាគត។ ដើម្បីលើកកម្ពស់សក្តានុពលនៃស្រ្តីវ័យក្មេងអោយក្លាយជាស្ត្រី ដែលមានភាពជាដឹកនាំនាពេលអនាគត ក្លឹប Be your own hero បានបង្កើននូវជំនាញទាំងផ្នែកទន់ និងជំនាញផ្នែករឹងដល់ពួកគេតាមរយៈការចែករំលែកនិងរៀនសូត្រពីគ្នារវាងគ្រូបង្វឹកនិងសមាជិក។

ក្លឹប Be your own hero នឹងរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេង ដើម្បីដុសខាត់ភាពខ្សោយរបស់ពួកគេអោយក្លាយជាភាពឆ្នើមវិញ និងជម្រុញធ្វើយ៉ាងណាអោយភាពជាអ្នកដឹកនាំរបស់ពួកគេកាន់តែមានភាពរីកចម្រើនឡើង។

ក្លឹប Be your own hero​​នឹងមានការជ្រើសរើសសមាជិកបន្ថែមទៀត ដែលនឹងចាប់ផ្តើមជំនាន់ទី៣រៀងរាល់ថ្ងៃសោរ៏នៅThe Desk Co-Working Space។

  • លក្ខខន្តិកះក្នុងការចុះឈ្មោះចូលរួម៖
  • ជាស្រី្តដែលមានអាយុពី១៨ឆ្នាំដល់៣៣ឆ្នាំ
  • ជាស្ត្រីដែលចង់អភិវឌ្ឍខ្លួនឯងពិតប្រាកដ
  • មានពេលវេលាអាចចូលរួមក្នុងកម្មវិធីរៀងរាល់ពេលថ្ងៃសៅរ៍
  • ជាស្រ្តីដែលតែងតែចង់លើកកម្ពស់សិទ្ធនិងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្លួនឯង
  • សម្រាប់ការចុះឈ្មោះធ្វើជាសមាជិក សូមចុចនិងបំពេញទម្រង់ខាងក្រោម៖
https://goo.gl/forms/LRiITea97ycWh3Dl2

ដៃគូគាំទ្រក្លឹប Be your own hero

សម្រាប់ពត៍មានបន្ថែម

FB page: https://www.facebook.com/BeYourOwnHEROCambodia/

Email: yeangsokiy003@gmail.com

Phone: ០៧០​៩៤៩​៤៦៦/០៩៦​៥៨២៨៩​៦៣