២ចំនុចងាយៗដើម្បីចង់ដឹងថាទឹកឃ្មុំដែលអ្នកទិញសុទ្ធឫមិនសុទ្ធ!

268

រាជធានីភ្នំពេញ៖ ទឹកឃ្មុំជាឱសថធម្មជាតិមានគុណប្រយោជន៍ដ៏ច្រើនលើសលប់ម្យ៉ាង ដែលប្រជាពជនខ្មែរតាំងពីជំនាន់បុរាណកាលយកមកប្រើប្រាស់ ធ្វើជាឱសថដើម្បីព្យាបាលជម្ងឺផ្សេងៗ ជាពិសេសយើងក៏អាចយកវាមកថែរក្សាសម្រស់បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ប៉ុន្តែដោយសារបច្ចុប្បន្ននេះ ទីផ្សារមានការប្រកួតប្រជែងធ្វើឲ្យអ្នកលក់ទឹកឃ្មុំមួយចំនួន ហេតុតែចង់បានផលចំនេញច្រើនមិនបានគិតដល់សុវត្តិភាពអ្នកប្រើប្រាស់ បានលក់និងចែកចាយនូវផលិតផលមិនសុទ្ធ១០០%។ ដូច្នេះ ដើម្បីជាជំនួយដល់បងប្អូនដែលចង់ទិញទឹកឃ្មុំសុទ្ធ១០០% មកប្រើប្រាស់ដោយមិនស្តាយក្រោយ គេហទំព័រពាណិជ្ជកម្មកម្ពុជា និងបង្ហាញពីការសង្កេត៣ចំនុចងាយ ដែលលោកអ្នកអាចសាកល្បងបានដូចខាងក្រោម៖

១.​ ទុកទឹកឃ្មុំនៅសីតុណ្ហភាពត្រជាក់វាមិនកក៖

លោកអ្នកអាចសាកល្បងដោយយកទឹកឃ្មុំទៅដាក់ក្នុងទូទឹកកក ឫសីតុណ្ហភាពត្រជាក់ ចន្លោះពី១ម៉ោង-២ម៉ោង បើវាមិនប្រែជាកកឫខាប់ទេ គឺបញ្ជាក់ថាទឹកឃ្មុំនោះសុទ្ធហើយ។

២. បន្តក់ទឹកឃ្មុំលើក្រដាសធម្មតាវាមិនជ្រាបសើម៖

លោកអ្នកអាចយកវាទៅបន្តក់នៅលើក្រដាសធម្មតា រួចសង្កេតមើលបើក្រដាសនោះមិនសើម ដោយត្រូវទឹកឃ្មុំជ្រាបចូល នោះបញ្ជាក់ថាវាសុទ្ធល្អហើយ។

ខាងលើនេះជាការធ្វើតេស្តដ៏សាមញ្ញៗ ដែលលោកអ្នកអាចពិសោធន៍បានដោយខ្លួនឯង។ តែបើលោកអ្នកមិនចង់ខាតពេលច្រើន លោកអ្នកអាចស្វែងរកទិញទឹកឃ្មុំសុទ្ធ១០០%បានតាមរយៈលេខទូរស័ព្ទខាងក្រោមនេះ៖ ០៧៧ ៦០៧ ៥៤៧