យល់ដឹង! អាហារ​គួរ​តែ​ញុំា​មុន​គេ​នៅ​ពេល​ព្រឹកព្រលឹម

429

តើអ្នកដឹងទេថាអ្នកតែងតែប៉ះពាល់ជាមួយជាតិពុកគ្រប់ទីកន្លែងនៅក្នុងពិភពលោកដ៏ ទំនើបសព្វថ្ងៃ នេះ មិនថាបរិយាកាសដែលអ្នកដកដង្ហើម ទឹកដែលអ្នកញុំា សាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែករបស់អ្នក និងអាហារដែលអ្នកទទួលទានសុទ្ធតែជាផ្ទុកដោយសារធាតុពុលដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ វាអាចប៉ះពាល់ដល់ថាមពលមេតាប៉ូលីស របស់រាងកាយ និងអ័រម៉ូន ប្រព័ន្ធរំលាយអាហារ និង កំរិតនៃថាមពល រាងកាយរបស់អ្នក។

ដោយឡែក មានវិធីម្យ៉ាងដែលអ្នកគួរតែធ្វើរៀងរាល ព្រឹកបន្ទាប់ភ្ញាក់ពីគេងក្នុងរយៈពេលតែមួយនាទី ដើម្បីជួយ កំចាត់សារជាតិពុលទាំងនោះ និងជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានភាពប្រសើរឡើង ព្រមទាំងជួយ បង្កើនថាមពលមេតាប៉ូលីសរបស់រាងកាយ។ តើវិធីនោះគួរធ្វើឡើងយ៉ាងដូចម្តេច?

ជាក់ស្តែងបន្ទាប់ពីអ្នកងើបពីគេងរៀងរាល់ថ្ងៃ អ្នកគួរច្របាច់ក្រូចឆ្មារមួយចំហៀង ទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ ហើយទទួលទាន ដើម្បីឲ្យថាមពល និងប្រព័ន្ធរំលាយអាហាររបស់រាងកាយមានដំណើរការល្អ។ អ្នកគួរតែទទួលទានវាយ៉ាងហោចណាស់ឲ្យបាន ១០នាទីមុនពេលទទួលទានអាហារពេលព្រឹករៀងរាល់ថ្ងៃ។

ជាពិសេសការទទួលទានទឹកក្រូចឆ្មារជាមួយទឹកក្តៅរាងរាល់ព្រឹក ក៏មានប្រសិទ្ធភាពក្នុងការសំរកទំងន់ផងដែរ ដោយវាអាចជួយសំរួលដល់តុល្យភាពអ័រម៉ូន និងកំចាត់ជាតិពុលនៅក្នុងរាងកាយ៕

រូបតំណាង