មកដឹងពីមូលហេតុ​ដែល​អ្នកគួរ​តែ​ឈប់​គេង​ទាំង​សក់​នៅ​សើម

79

នេះបើ យោងតាមគេហទំព័រព័ត៌មានសុខភាព បានឲ្យដឹងថា ជាធម្មតាមនុស្សភាគច្រើនតែងតែ ចូលគេង ទាំងសក់នៅសើម, រុំសក់នឹងកន្សែង… ប៉ុន្តែអ្នកទាំងអស់នោះមិនទាន់ដឹងថាវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ។

ជាក់ស្តែងសកម្មភាពទាំងនេះអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់សារពាង្គកាយរបស់អ្នកដោយនៅក្នុងនោះរួមមា៖ បណ្តោលឲ្យឈឺក្បាល សីតុណ្ហភាពនៃរាងកាយរបស់យើងមានការកើនឡើងក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជាអ្នករុំក្បាលនឹងកន្សែង ទាំងសក់នៅសើម សីតុណ្ហនៅលើក្បាលនឹងមានការកើនឡើងដែលបង្កឲ្យមានអាការៈឈឺក្បាល។

រូបតំណាង

បាក់តេរីមានការកើនឡើងខ្នើយគឺជាកន្លែងដែលល្អបំផុតសម្រាប់បាក់តេរីរស់នៅ ដោយសារតែពួកវាអាចស្រូវយកញើសចេញពីកាសិកា ស្បែកដែលងាប់ និងប្រេងពីរាងកាយ។ ដូច្នេះហើយប្រសិនបើសក់មានសើមវានឹងធ្វើឲ្យមានសំណើមដល់ខ្នើយ បន្ទាប់មកវានឹងក្លាយជាសំបុកសម្រាប់ ការអភិវឌ្ឍនៃបាក់តេរីកាន់តែច្រើន។

រូបតំណាង