មនុស្សប្រុសប្រភេទណា ទើបស្រីៗដាក់ចិត្តស្រលាញ់មិនខុស…!

121

(ស្នេហា)៖ ពាក្យថាស្នេហាវាជាពាក្យពីរមាត់ដែលមនុស្សគ្រប់គ្នាតែងតែបានឭហើយជីវិតមនុស្សយើងម្នាក់ៗគឺសុទ្ឋតែធ្លាប់ឆ្លងកាត់រឿងស្នេហា ។ គ្រាន់តែថាអ្នកខ្លះក៏បានឆ្លងកាត់វាដោយភាពផ្អែមល្ហែមហើយក៏មានអ្នកខ្លះទៀតឆ្លងកាត់វាទាំងភាពជូរចត់ហូរទឹកនេត្រាក៏មានចុងក្រោយក៏បែកផ្លូវគ្នាដើររៀងៗខ្លួន ។

ដើម្បីកុំឲ្យជ្រើសរើសមនុស្សប្រុសខុសឬអាចនិយាយថាកុំឲ្យដាក់ចិត្តស្រលាញ់ប្រុសខុស​​​ តើយើងត្រូវមើលលើចំណុចអ្វីខ្លះ ? មនុស្សប្រុសដែលល្អហើយអាចឲ្យយើងពឹងពាក់បានគឺ៖

ទីមួយ៖ មនុស្សប្រុសដែលម៉ត់ចត់នឹងការងារសព្វគ្រប់បែបយ៉ាង មនុស្សប្រុសប្រភេទនេះគេធ្វើអ្វីមួយគេតែងតែយកចិត្តទុកដាក់នឹងមានការផ្តោតខ្ពស់ទៅលើរឿងអ្វីដែលគេធ្វើ គេជាមនុស្សដែលមានចិត្តធ្ងន់​ នឹងច្បាស់លាស់រាល់ការងារដែលគេធ្វើ ។

ទីពីរ៖ មនុស្សប្រុសដែលមានការយល់ដឹងប្រហាក់ប្រហែលនឹងយើង ជាការពិតណាស់បើមនុស្សប្រុសដែលយើងស្រលាញ់គេមានការយល់ដឹងនឹងយើងដែរ អញ្ចឹងមានន័យថាយើងអាចសេពគបគេបានហើយ ព្រោះយើងងាយនិយាយចុះសម្រុងនឹងគ្នាណាស់ដោយសារតែគេក៏មានការអប់រំដ៏ល្អមួយស្របាលនឹងយើង ។

ទីបី៖ មនុស្សប្រុសដែលតែងតែជួយយើងគ្រាលំបាក បើយើងនិយាយឲ្យមែនទែនទៅវាមិនដែលសុខៗគេជួយយើងនោះទេ គេជួយយើង គេឃើញយើងក្នុងស្ថានភាពអាក្រក់មានន័យថាគេជាមនុស្សល្អបាត់ទៅហើយ តែយើងក៏ត្រូវមើលដែរ​ថាគេជួយយើងក្នុងបំណងល្អឬត្រូវការ អ្វីពីយើងតបស្នងគេវិញ? បើការជួយនោះចង់កេងចំណេញផលប្រយោជន៍ពីយើង មនុស្សប្រុសប្រភេទនោះគួរជៀងវាងចេញឲ្យឆ្ងាយ ព្រោះគេជាប្រភេទមនុស្សហុតទឹកសម្លឹងកាក ។

ទីបួន៖ មនុស្សប្រុសដែលចេះឲ្យតម្លៃលើយើង មនុស្សយើងសំខាន់គឺមុខមាត់កិត្តិយស គេជាមនុស្សដែលមិនបំពានលើយើងខណៈដែលយើងកំពុងតែស្វែងយល់ពីចិត្តគ្នា ។ គេគោរពសិទ្ឋយើងជាអទិភាព ជាពិសេសគេជាមនុស្សដែលចេះគោរពស្រលាញ់គ្រួសារយើងដូចដែលគេស្រលាញ់យើងអញ្ចឹងដែរ ។

រូបតំណាង