កើតមកជាមនុស្សស្រី គឺវាពិបាកបែបនេះ ធ្វើអីខុសតែបន្តិចគេដៀលមាយាទ

124

មនុស្សប្រុសគ្មានថ្ងៃនឹងយល់បានមានតែមនុស្សស្រីទេដែលយល់ពីរឿងនេះច្បាស់ តែសំខាន់ខ្លួនយើងជាមនុស្សប្រភេទណាគឺយើងដឹងខ្លួនឯង ។ កុំរស់នៅក្រោមក្រសែភ្នែករបស់អ្នកដ៏ទៃ

ចំណុចដែលមនុស្សស្រីតែងតែបានឭនឹងជួបប្រទះ ដើរផ្ទះគេ គេនិយាយដើម ដើរលេងច្រើន គេវាយតម្លៃថាស្រីមិនល្អ ដើរលេងពេលយប់ គេថាស្រីខូចខិល ហើយហ៊ានតែធ្វើអ្វីខុសឆ្គងភ្នែកអ្នកជិតខាងអីបន្តិចគេចាប់ផ្តើមមើលងាយ ដៀលមាយាទមិនល្អ គ្រួសារមិនចេះប្រដៅ ។

ហើយបើរកលុយមិនសល់គេថាស្រីកញ្ជើរធ្លុះមិនចេះទុកដាក់ មិនចេះសន្សំលុយ ជាដើម ។ នេះគ្រាន់តែជាចំណុចតូចៗមួយចំនួនប៉ុណ្ណោះ ខ្ញុំនៅមិនទាន់និយាយរឿងមានគ្រួសារ​ ហើយត្រូវមើលថែទាំកូនៗនោះទេ ។ បើគិតថាល្អកុំភ្លេចជួយស៊ែរម្នាក់មួយផង!