ហេតុផល ៥ យ៉ាងដែលអ្នកគួរដោះលែង មនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុត ចេញពីបេះដូង

129

តើអ្នកធ្លាប់ស្រលាញ់អ្នកណាម្នាក់ខ្លាំងអស់ពីបេះដូង ឬអាចនិយាយបានថា ពិតជាពិបាករស់នៅដោយគ្មានរូបគេទេ? ចុះការដោះលែងមនុស្សដែលខ្លួនស្រលាញ់វាពិតជាឈឺចាប់ណាស់មែនទៅ? 

ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលទេ នៅពេលដែលអ្នកដោះលែងមនុស្សដែលអ្នកស្រលាញ់ ឲ្យចាកចេញពីជីវីត ទាំងដែលអ្នកកំពុងតែត្រូវការគេយ៉ាងខ្លាំងជាងអ្វីៗទាំងអស់។ ហើយនៅខាងក្រោមនេះគឺជាហេតុផល ៧ យ៉ាងដែលអ្នកគួរដោះលែង មនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុតចេញពីបេះដូង ព្រោះជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ក្តីស្រលាញ់មួយនេះ ៖ 

១. យល់ឲ្យច្បាស់ថាការដោះលែងគឺជាជម្រើសល្អបំផុត រាល់ទំនាក់ទំនងទាំងអស់មិនមែនសុទ្ធតែទាមទារឲ្យមនុស្សដែលអ្នកស្រលាញ់ត្រូវតែជារបស់អ្នកនោះទេ។ ពេលខ្លះការលះបង់ ឲ្យមនុស្សដែលយើងស្រលាញ់ទៅជួបជាមួយនិងមនុស្សដែលគេស្រលាញ់ ក៏ជារឿងល្អបំផុតដែរ ដូចពាក្យចាស់តែងនិយាយថា ស្រលាញ់គឺលះបង់។

២. ទទួលស្គាល់ការពិតថា រាល់អំពើល្អដែលចូលមកក្នុងជីវីតរបស់អ្នក នឹងមិនស្ថិតស្ថេររហូតទេ វាពិតជាពិបាកក្នុងការបង្ខំបេះដូងឲ្យទទួលស្គាល់ការពិត ទាំងដែលចិត្តនៅស្រលាញ់មនុស្សម្នាក់អស់ពីបេះដូង។ ប៉ុន្តែអ្នកក៏ត្រូវចាំក្នុងចិត្តថា គ្មានអ្វីដែលអចិន្រ្តៃយ៍នោះទេនៅលើលោកនេះ អ្វីៗសុទ្ធតែមានទៅមានមក ។ 

៣. អភ័យទោសដល់គាត់ តែក៏ត្រូវលើកលែងទោសឲ្យខ្លួ​នឯងដែរ យើងមិនត្រឹមតែអភ័យទោសឲ្យគាត់នោះទេ យើងក៏គួរតែអភ័យទោសឲ្យខ្លួនឯងដែរ ចំពោះការបាត់បង់មួយនេះ ទើបធ្វើឲ្យចិត្តយើងជ្រះស្រលះ និងមិនស្តីបន្ទោសចំពោះរឿងអតីតកាលដែលបានកើតឡើង ហើយអាចបើកចិត្តមើលទៅកាន់ពិភពលោកដ៏ស្រស់ស្អាតជាថ្មីម្តងទៀត ។ 

៤. ធ្វើខ្លួនឲ្យសប្បាយ និងចេញទៅក្រៅដើ​ម្បីទទួលបរិយាកាសថ្មីៗ ទៅលេងក្រុមគ្រួសាររបស់អ្នក ចំនាយពេលទៅក្រៅជាមួយមិត្តភក្តិស្រីៗ ស្វែងរកពេលវេលាជួបជុំជាមួយនឹងមនុស្សដែលខ្វល់ពីអ្នកចេញពីចិត្ត ហើយបង្ហាញមនុស្សគ្រប់គ្នាថា អ្នកពិតជារីករាយទោះបីជាគ្មានអតីតមិត្តប្រុសរបស់ខ្លួនក្នុងជីវីតក៏ដោយចុះ ។ ត្រូវចងចាំថា ជីវីតនៅលីវបានផ្តល់ឲ្យអ្នកនូវសេរីភាពយ៉ាងច្រើន មិនដូចពេលមានសង្សារនោះទេ ។ 

៥. រក្សាខ្លួនឲ្យឆ្ងាយពីស្នេហាដែលមានលក្ខណៈរ៉ូមែនទិច ក្នុងកំឡុងពេលដែលអ្នកកំពុងតែឈឺចាប់ជាមួយនឹងស្នេហាចាស់ យល់ល្អកុំឆាប់យកមនុស្សម្នាក់ទៀតដើម្បីជំនួសគេពេក បើទោះបីជាអ្នកថ្មីគេល្អយ៉ាងណាក៏ដោយចុះ ព្រោះការធ្វើបែបនេះ នៅតែមិនអាចឲ្យអ្នកឆាប់បំភ្លេចអ្នកចាស់នោះទេ។ ផ្ទុយទៅវិញមានតែធ្វើឲ្យអ្នកនឹកនា ដល់សង្សារចាស់ នៅពេលដែលអ្នកថ្មីធ្វើទង្វើណាមួយ ដូចឬស្រដៀងនឹងសង្សារចាស់របស់អ្នកបានធ្វើ ។