មនុស្សប្រុសបើហ៊ានតែរៀបការជាមួយមនុស្សស្រីដែលមានប៉ុន្មានចំណុចនេះច្បាស់ជាស៊ីអំបិលហើយ

103

(ស្នេហា)៖ មនុស្សពីរនាក់ស្រលាញ់គ្នាមុននឹងឈានចូលដល់ថ្ងៃក្រាបផ្ទឹមពួកគេបានម្នាក់ៗសុទ្ឋតែបានសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកមិនតិចខែនោះទេ មុនពួកគេឈានចូលដល់ចំណុចបង្កើតគ្រួសារមួយជាមួយគ្នា ។

ប៉ុន្មានចំណុចនេះអាចជួយដល់មនុស្សប្រុសខ្លះៗក្នុងការជ្រើសរើសដៃគូជីវិតដ៏ត្រឹមទៅថ្ងៃអនាគត ។

១. កុំយកមនុស្សស្រីណាដែលមិនសូវជាខ្វាយខ្វល់ពីចំណូលនឹងចំណាយក្នុងគ្រួសារ បើអ្នកបានធ្វើជាប្រពន្ឋនោះអ្នកនឹងពិបាកហើយ ព្រោះនារីប្រភេទនេះនាងសូវជាចេះទុកដាក់ប៉ុន្មាននោះទេ​នាងដឹងតែពិចាយលុយ តែមិនខ្វល់ពីចំំណូលចូលគ្រួសារបានប៉ុន្មានទេ មិនយូរមិនឆាប់ទ្រព្យសម្បត្តិអ្នកនឹងអស់ក្នុងរយៈពេលដ៏ខ្លី​។

២. មនុស្សស្រីដែលមិនគាំទ្រគំនិតរបស់អ្នក នៅពេលដែលអ្នកគិតថាចង់ធ្វើអ្វីមួយឬក៏សេពគប់ជាមួយមនុស្សថ្មីណាម្នាក់នាងតែងតែហាមឃាត់អ្នក បង្អាក់ដំណើររបស់អ្នកជានិច្ច ជាហេតុធ្វើឲ្យអ្នកមិនរីកចម្រើននឹងមិនអាចបោះជំហា៊នបានឆ្ងាយនោះទេ ព្រោះអ្នកមិនមានទំនងល្អជាមួយអ្នកខាងក្រៅ ។

៣. កុំយកមនុស្សស្រីមានមន្ទិលសង្ស័យនឹងប្រច័ណ្ឌលើអ្នកច្រើនហើយគ្មានហេតុផល ចំពោះមនុស្សស្រីមិនជឿជាក់ នឹងទុកចិត្តលើយើង គួរតែជៀសវាងចេញឲ្យឆ្ងាយពីនាងឲ្យហើយទៅ បើអ្នកយកនារីប្រភេទគ្មានហេតុផលបែបនេះនោះទៅថ្ងៃមុខជីវិតអ្នកនឹងមានរឿងមិនចេះចប់ឡើយ ។

៤. កុំយកមនុស្សស្រីដែលតែងតែប្រើអ្នកឲ្យធ្វើនេះធ្វើនោះដើម្បីផ្គាប់ចិត្តនាង មនុស្សស្រីប្រភេទនេះ​បើបានគ្នាជាប្តីប្រពន្ឋ​នោះអ្នកនឹងតាមផ្គាប់ចិត្តនាងគ្រប់ពេល ព្រោះនាងគិតថាអ្នកស្រលាញ់នាងខ្លាំងទើបមិនសូវជាខ្វាល់ពីអ្នកប៉ុន្មាននោះទេ ។ នាងនឹងចាត់ទុកអ្នកដូចជាអ្នកបម្រើរគេអញ្ចឹង​ ។ ត្រង់ចំណុចនេះសូមបញ្ជាក់ថា នារីជាប្រពន្ឋអាចប្រើនឹងពឹងពាក់ប្តីបានក្នុងកិច្ចការណាដែលចាំបាច់ដែលនារីជាប្រពន្ឋគិតថាពិបាកមិនអាចសម្រេចចិត្តឬដោះស្រាយបាន មិនមែនគិតតែពីប្រើមិនចេះគិតហើយគ្មានហេតុផលនោះទេ ។ ហើយនៅពេលដែលប្រើគេ គេមិនធ្វើតាម តាំងចេញពាក្យសម្តីមកថាគេមិនស្រលាញ់ គេមិនយកចិត្តទុកដាក់ជាដើម បើអាចកុំដល់ថ្នាក់ហឹ្នងពេកអី ។

រូបតំណាង​ ទិញរបស់ច្រើនតែមិនចាំបាច់