ស្រីៗដែល​ធាត់​ៗ​កុំ​អស់សង្ឃឹម មក​មើល​ឈុត​កូនក្រមុំ​ទាំងនេះ​ដឹង​តែ​ពេញ​ស្តូកតែម្តង

499

អស់់បារម្ភហើយសម្រាប់សុភាពនារីដែលមានរាងធាត់ហើយពិបាកស្លៀកឈុតកូនក្រមុំ ។ វា ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​កូនក្រមុំ​ដែល​មាន​គម្រោង​រៀប​ការ​ក្នុង​ពេលឆាប់​ៗ​នេះ ហើយចង់សម្រក់ទម្ងន់ខ្លាចស្លៀកឈុតកូនក្រមុំមិនស្អាត ។ ផ្ទុយ​ទៅ​វិញ​ចំពោះ​នារី​ដែល​មាន​រូបរាង​ធាត់​រមែង​មាន​អារម្មណ៍​ថា​គួរ​ស្លៀកពាក់​ឈុត​ណា​ទើប​សក្ដិ​សម ! ធាតុ​ពិត​នារី​ដែល​មាន​រាង​ធាត់​អាច​តុបតែង​ឈុត​អាពាហ៍ពិពាហ៍​បាន ហើយ​ឈុត​មួយ​ចំនួន​អាច​បិទ​បាំង​ភាពធាត់​របស់​នាង​បាន ។ ឈុត​អាពាហ៍ពិពាហ៍​មួយ​ចំនួន​ដែល​សក្ដិ​សម​ចំពោះ​នារី​មាន​រាង​ធាត់​ដូច​ជា ៖

១-​ឈុត​អាពាហ៍ពិពាហ៍​ប្រភេទ​«A-Line» ឬ​សំយេះ​ស្មា ៖ មាន​លក្ខណៈ​សមប្រកប​លើ​នារី​រាង​ធាត់​ត្រគាក​ធំ ព្រោះ​ឈុត​មាន​រាង​ជា​សំពត់​សំយេះ​ស្មា​នេះ​នឹង​ជួយ​បិទ​បាំង​ត្រគាក និង​ភ្លៅ​បាន​យ៉ាង​ល្អ ។

២-​ឈុត​អាពាហ៍ពិពាហ៍​មាន​ដៃ នារី​ណា​មាន​បញ្ហា​នៅ​ត្រង់​គល់ភ្លៅ​ធំ គួរ​ប្រើ​ឈុត​មាន​ដៃ ព្រោះ​វា​អាច​បិទ​បាំង​លើ​គល់ភ្លៅ​បាន​យ៉ាង​ជិត និង​មាន​ភាព​ឆើតឆាយ ។ មើលទៅពិជាទាក់ទាញនឹងស្រស់ស្អាតដូចអ្នកមានរាងតូចអញ្ចឹងដែរ ។

៣. ​ឈុត​អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​កន្ទុយ​ត្រី​(Mermaid) សូមកុំ​ឲ្យ​ភាពធាត់​ជា​ឧបសគ្គ​នារី​គ្រប់​រូប​អាច​ជ្រើស​យក​ឈុត​មាន​លក្ខណៈ​ជា​កន្ទុយ​ត្រី ផ្នែក​ខាង​ចុង​មាន​រាង​ដូច​កន្ទុយ​ត្រី ។ ពេលបានស្លៀកពាក់បែបនេះមើលទៅពិតជាស្រស់ស្អាតហើយសមនឹងមាឌរបស់អ្នកធាត់តែម្តង ។