ទឹកពិតជាសំខាន់នឹងចាំបាច់ណាស់!បើមិនប្ដូរទម្លាប់ផឹកទឹកតិចតួចក្នុងមួយថ្ងៃអ្នកនឹងកើតជំងឺទាំងនេះនៅថ្ងៃមុខ

98

អ្នកប្រហែលជាពុំធ្លាប់ចាប់អារម្មណ៍ទេថា ប្រសិនបើអ្នកផឹកទឹកមិនគ្រប់គ្រាន់ក្នុងមួយថ្ងៃ ឬផឹកតិចតួចណាស់ នោះអ្នកនឹងប្រឈមនឹងជំងឺមួយចំនួន។ ខាងក្រោមនេះ ជាប្រភេទជំងឺដែលអ្នកនឹងប្រឈមទៅថ្ងៃក្រោយ ប្រសិនបើអ្នកផឹកទឹកតិចតួច៖

១- អ្នកអាចនឹងកើតជំងឺភ្លេចភ្លាំង ដោយសារតែ​កន្លងមក អ្នកផឹកទឹកតិចក្នុងមួយថ្ងៃ ជាហេតុបាត់បង់ជាតិទឹកគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល ។
 
២- អ្នកអាចនឹងកើតជំងឺឬសដូងបាត ដោយសារតែ កង្វះជាតិទឹកក្នុងរាងកាយ ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ហើយពោះវៀនស្ងួតពិបាកក្នុងការបន្ទោរបង់ ជាហេតុកាកសំណល់សល់ច្រើនក្នុងពោះវៀនធំ។ លាមកដែលនៅសេសសល់នឹងក្លាយជារឹង ជាមូលហេតុបង្កជំងឺឬសដូងបាត។

៣- អ្នកនឹងឈឺសន្លាក់ឆ្អឹង ដោយសារតែ​សន្លាក់ឆ្អឹង ជាពិសេសសន្លាកឆ្អឹងខ្ចីរបស់មនុស្សត្រូវការទឹកជាចាំបាច់ដើម្បីចិញ្ចឹមវា ហេតុនេះកង្វះជាតិទឹកក្នុងរាងកាយនឹងផ្ដល់ផលវិបាកដល់សន្លាកឆ្អឹង ដូចជា ងាយរងរបួស ងាយឈឺ នៅពេលដែលអ្នកលើកដាក់របស់ធ្ងន់ៗ។ 

៤- ប្លោកនោម ជាផ្នែកមួយដ៏សំខាន់ដែលជួយបង្ហូរទឹកនោមចេញមកក្រៅ ច្រោះជាតិទឹក និងបញ្ចេញជាតិពុលពីរាងកាយ ហេតុនេះប្រសិនបើ អ្នកផឹកទឹកតិចតួចក្នុងមួយថ្ងៃ អ្នកនឹងមិនសូវនោម និងនោមតិច ជាហេតុធ្វើឱ្យប៉ះពាល់ដល់មុខងារប្លោកនោម បង្កជាការរលាក និងងាយប្រឈមនឹងជំងឺផ្សេងៗទាក់ទងនឹងតម្រងនោម។

៥- ដូចអ្នកបានដឹងរួចមកហើយថា បើយើងផឹកទឹកបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ វានឹងជួយទប់ស្កាត់ការឡើងទម្ងន់ ហើយថែមទាំងជួយសម្រកទម្ងន់របស់យើងទៀតផង។ ហេតុនេះ បើសិនជាយើងផឹកទឹកមិនបានគ្រប់គ្រាន់វិញក្នុងមួយថ្ងៃ នោះទម្ងន់របស់យើងនឹងឡើងរហូតពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែកង្វះសារជាតិទឹកទៅរំលាយជាតិខ្លាញ បន្ទាប់ពីយើងបរិភោគអាហារ និងមិនសូវបញ្ចេញសារជាតិពុលតាមរយៈញើស ទឹកនោម និងលាមក។  

៦- ស្រ្តីដែលផឹកទឹកតិចតួចក្នុងមួយថ្ងៃ នឹងប្រឈមបញ្ហារដូវមកមិនទៀងទាត់។ ជាសញ្ញាមួយដែលស្រ្តីគ្រប់រូបគួរតែចាប់អារម្មណ៍ និងដឹងដោយខ្លួនឯង ប្រសិនបើរដូវរបស់ខ្លួនមកមិនទៀងទាត់ មានការឈឺចាប់ និងមកខុសពីធម្មតា អាចបញ្ជាក់បានថា ដោយសារតែខ្លួនផឹកទឹកមិនបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ក្នុងចំណោមហេតុផលផ្សេងៗទៀត។  

៧- អ្នកនឹងកើតជំងឺរាគរូស ដោយសារតែសារធាតុរាវក្នុងរាងកាយតិចតួច មិនអាចជួយឱ្យលាមករឹងបានល្អ ទើបបង្កជាជំងឺរាគរូស បូកផ្សំទាំងការបរិភោគអាហារគ្មានអនាម័យ ប្រតិកម្មចំណីអាហារ និងអាហារគីមីជាដើម៕ 

រូបតំណាង